ករណីកម្របំផុត! បក្សីដ៏ចម្លែកមួយក្បាល មានដងខ្លួនម្ខាងញី ឯម្ខាងទៀតឈ្មោល

លោក Jamie Hill អាយុ ៦៩ ឆ្នាំ ដែលជាអ្នក​ស្រាវជ្រាវសត្វបក្សីអស់រយៈពេលជិត ៥០ ឆ្នាំ មកហើយនោះ បានប្រទះឃើញ ​បក្សីដ៏គួរឱ្យចម្លែកមួយក្បាលមានដងខ្លួនម្ខាងញី ឯម្ខាងទៀតឈ្មោល នៅលើដើមឈើ​ក្នុងរដ្ឋ Pennsylvania កាលពីសប្តាហ៍មុន។

លោក Hill បាននិយាយយ៉ាងដូច្នេះថា វាគឺជាបទពិសោធន៍ក្នុងមួយជីវិតរបស់លោក ដែល​បានប្រទះឃើញបក្សីដ៏កម្រនេះ។ ជាទូទៅ បក្សីកម្រដែលមានឈ្មោះ Cardinals មកពីតំបន់ភាគខាងជើងសហរដ្ឋអាមេរិក ច្រើនតែមានស្លាបពណ៌ក្រហមភ្លឺសម្រាប់ភេទឈ្មោល និងស្លាបពណ៌សលាយត្នោតសម្រាប់ភេទញី។ ប៉ុន្តែសម្រាប់ករណីពិសេសនេះវិញ គឺមានពណ៌ចម្រុះ ហើយភេទពីរតែម្តង។ ​បាតុភូតដ៏កម្របំផុតនេះទៀតសោត ត្រូវបានគេដាក់ឈ្មោះឱ្យថា “bilateral gynandromorph” ដែលវាជាស្ថានការណ៍អំណោយផលមួយ​អាចឱ្យពពួកបក្សីទាំងនេះមានសមត្ថភាពពិសេសក្នុងការបន្តពូជជាមួយបក្សីឈ្មោលក៏បាន ឬក៏បក្សីញីក៏បាន។

ដោយឡែក បាតុភូតស្រដៀងគ្នានេះក៏ធ្លាប់បានកើតឡើងដំបូងបំផុតនៅឆ្នាំ ១៧៥២ ដែរ ទៅលើរាងកាយសត្វបង្កងដែលមានសម្បុរពីរផ្សេងគ្នា។ ហើយចាប់តាំងពីពេលនោះក៏ចាប់់ផ្តើមឃើញមានទៅលើករណីសត្វដទៃៗទៀតដូចជា មាន់ មេអំបៅ ពស់ ឃ្មុំ ក្តាម ដង្កូវសូត្រ ព្រមទាំងបក្សីផ្សេងៗជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *