ការពារក៏ចេះ ចង្កេះក៏អេម ទេស សម្បត្តិ រាំក្រលែងកំឡុងពេលហ្វឹកហាត់យ៉ាងរំភើយ (មានវីដេអូ)

កម្ពុជា៖ ប្រឲិយមិត្តភាគច្រើនប្រាកដជាបានជ្រាបហើយថាក្លិបនៅក្នុងលីគកំពូលនៃប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ ក្នុងនោះការប្រកួតប្រជែងគ្នាទាំងហេដ្ឋារចនាសម្ព័ន្ធ និង ការផ្ទេរចេញទិញចូលកីឡាករថ្មីៗក៏កំពុងមមារញឹកណាស់ដែរ។

ជាការពិតណាស់ ទន្ទឹមនឹងការត្រៀមរបស់ក្លិបនីមួយៗមុនបើករដូវកាល ក្លិបទាំងអស់កំពុងសស្រាក់សស្រាំពន្លឿនការហ្វឹកហាត់ដើម្បីប្រជែងយកជើងឯក Metfone Cambodia League និង ពានរង្វាន់សម្ដេចតេជោហ៊ុនសែន ដែលនឹងប្រព្រឹត្តឡើងនាខែមីនាខាងមុខនេះ។

គួររម្លឹកដែរថា កាលពីរដូវកាលមុនក្លិបបឹងកេត បានបញ្ចប់រដូវកាលដោយមិនស្គាល់ពាក្យថាចាញ់សោះ ហើយក៏បានក្លាយជាម្ចាស់ជើងឯងនៃលីគកំពូលរបស់កម្ពុជារដូវកាល ២០១៩-២០២០។ បើយើងក្រឡេកមកមើលរដូវកាលនេះវិញក្លិបបឹងកេតក៏កំពុងខិតខំបន្តការហ្វឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមចូលខ្លួនប្រកួត និងការពារតំណែងជើងឯករបស់ខ្លួននៅក្នុងរដូវកាល ២០២០-២០២១ នាពេលខាងមុខនេះ។

យ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់នាមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបឹងកេតបានបង្ហោះពីការហ្វឹកហាត់របស់កីឡាករ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍កំឡុងពេលហ្វឹកហាត់ គឺខ្សែការពារដ៏រឹងមាំរបស់ក្លិប កីឡាករទេស សម្បត្តិ បានបញ្ចេញក្បាច់រាំដ៏គួរឱ្យភ្ញាក់ផ្អើល ដែលមើលទៅក្បាច់រាំនេះពិតជាទាក់ទាញ ចំណែកចង្កេះវិញក៏ទន់ណាស់ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *