កំពុងផ្អើលនៅប៉ៃលិន អាជ្ញាធររុះរើផ្ទាំងផ្សាយពាណិជ្ជកម្មក្រុមហ៊ុន ទ្រី ដាណា ចេញពីលើផ្លូវ

នៅរសៀលថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា កំពុងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញរូបភាពមួយចំនួនបង្ហាញពីសកម្មភាពអាជ្ញាធរធ្វើការរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោកស្រី ទ្រី ដាណា ចេញពីលើផ្លូវ ។

ជុំវិញការរុះរើនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុលម្អិតនោះទេ ប៉ុន្តែមានមតិមួយចំនួនលើកឡើ​ងថា ការរុះរើនេះធ្វើឡើងក្រោយពីមានការរិះគន់ពីមហាជនថា ដាក់រូបមនុស្សស្រីកាត់ទទឹងលើផ្លូវ ដែលប្រជាជនត្រូវឆ្លងកាត់រាល់ថ្ងៃ ពោលគឺមិនមានការពេញចិត្តចំពោះការតាំងរូបមនុស្សនៅពីលើក្បាលអ្នកធ្វើដំណើរនោះឯង ។

ដោយឡែកបើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា ផ្ទាំងផ្សព្វផ្សាយរបស់ក្រុមហ៊ុន ទ្រី ដាណា (NNP) ដាក់ទទឹងផ្លូវជាតិលេខ ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន ធ្វើការរុះរើចេញហើយ។

យ៉ាងណាមិញ ប្រសិនបើមានការបញ្ជាក់ច្បាស់លាស់ ឬ ការបកស្រាយណាមួយពីក្រុមហ៊ុន លោកស្រី ទ្រី ដាណា នោះ យើងខ្ញុំនឹងធ្វើការបញ្ជាក់លម្អិតនៅពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *