ក្ដៅៗ! លោក ហេង ឡុង ស្នើក្រសួងកោះហៅយុវជនប្រើពាក្យអសុរោះទាំងនេះទៅអប់រំ…

ក្រោយមានការរិះគន់ និងវែកញែកយ៉ាងច្រើនកុះក៏នៅលើបណ្ដាញសង្គមហ្វេសប៊ុក ពេលនេះប្រធានសមាគមមិត្តសិល្បៈស័គ្រចិត្តជួយសង្គម លោក ហេង ឡុង ស្នើអោយក្រសួងកោះហៅក្រុមយុវជនដែលគ្មានការអប់រំប្រើពាក្យអសុរោះនៅក្នុងបណ្ដាញសង្គមនេះ ទៅធ្វើការអប់រំ និងការសន្យា។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់លោក ហេង ឡុង ដែលបានបង្ហោះនៅបណ្ដាញសង្គមមុននេះ៖

«ក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំសូមសំណូមពរឲ្យក្រសួងពាក់ព័ន្ធ កោះហៅក្រុមយុវជនដែលគ្មានការអប់រំប្រើពាក្យអសុរោះនៅក្នុងបណ្ដាញសង្គមនេះ ទៅធ្វើការអប់រំ និងការសន្យា។ ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំបាទសូមបកស្រាយម្ដងទៀតនូវអ្វីដែលខ្ញុំបានបកស្រាយម្ដងរួចមកហើយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងរឿងទុំទាវការឡៃរបស់ក្រុមអ្នកលក់ឡេមួយក្រុម ខ្ញុំបាទជាអ្នកសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមឲ្យឃុំខ្លួនពួកគាត់ទាំងអស់គ្នា ប៉ុន្តែនេះគឺជាការសម្រេចរបស់ក្រុមប្រឹក្សាពិន័យនិងលើកសរសើរហួសពីសមត្ថភាពដែលខ្ញុំអាចធ្វើបានសូមបងប្អូនមេត្តាយោគយល់។ ខ្ញុំបាទផ្ទាល់គឺជាបុគ្គលដែលបានសំណូមពរទៅក្រុមប្រឹក្សាពិន័យ និងលើកសរសើរ សូមឲ្យធ្វើការកោះហៅ និងចាត់វិធានតាមច្បាប់»៕

 

Leave a Reply

Your email address will not be published. Required fields are marked *