យ៉ាងម៉េចដែរ? បើ សុខ សុម៉ាវត្តី ចង់ថតវីដេអូបែបនេះតើមានអ្នកចង់មើលទេ?

តារាសម្ដែង និងជាពិធីការិនីស្រីដ៏ល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជា សព្វថ្ងៃជាប់ឈ្មោះជាអ្នកមេម៉ាយកូនមួយ ប៉ុន្តែសាច់ឈាមនៅតែខ្ចីល្ហក់ធ្វើអោយប្រុសៗឈ្លក់វង្វេងស្ទើរគ្រប់គ្នា បង្កើតជាចម្ងល់ឱ្យហ្វេនៗជាច្រើនងឿងឆ្ងល់អំពីវិធីសាស្ត្រក៏ដូចជារូបមន្តថែរក្សារសម្រស់របស់នាងជាខ្លាំង។

ទោះបីមានឈ្មោះជាអ្នកមេម៉ាយក៏ពិតមែន ប៉ុន្តែបច្ចុប្បន្ននរណាៗក៏ដឹងដែរថា តារាស្រីរូបនេះកំពុងបង្កើតទំនាក់ទំនងស្នេហារវាងតារាបាល់ទាត់រូបសង្ហា លី វ៉ាហេត ផងដែរ ដោយជារឿយៗគេតែងឃើញអ្នកទាំងពីតែងបង្ហាញរូបភាពផ្អែមល្ហែមមិនសូវខានឡើយ។

ដោយឡែកមុននេះ សុខ សុម៉ាវតី បានបង្ហាញរូបភាពមួយសន្លឹកបង្ហាញភាពស៊ិ ចស៊ីរបស់ខ្លួនស្រស់ស្អាតមិនធម្មតាឡើយ ព្រមទាំងភ្ជាប់នូវពាក្យពេជច៍លេងសើចចង់ធ្វើវីដេអូ Vlog សម្រាប់បងប្អូនហ្វេនៗបានទស្សនាផងដែរ ដោយនាងបាននិយាយថា « មនុស្សស្រីម្នាក់នេះស្រួលយល់ទេ ស្លូតក៏ចេះធ្វើ កាចក៏ធ្វើបាន តែអ្វីដែលមានជាប់ក្នុងចិត្តនោះគឺ គិតនិងធ្វើ « អំពើល្អ » នឹកចែតីអត់ អផ្សុកណាស់រករៀនធ្វើ Vlog និងគេដែរ ថត Vlog ដាំផ្កា ដាំបន្លែជុំវិញផ្ទះ»៕

Leave a Reply

Your email address will not be published. Required fields are marked *