តារាចម្រៀងប្រុសសំឡេងធ្ងន់ អតីតជាតារាកំប្លែងដ៏មានវោហារស័ព្ទ និងបានវិវត្តខ្លួនជាតារាចម្រៀងដ៏ល្បី នាយ ចឺម បានចេញបទថ្មី«ក្រមុំស្រុកខ្ញុំអត់ចេះដាំបាយ» ដើម្បីបំពេរអារម្មណ៍មហាជនឲ្យជក់ចិត្តស្ដាប់មិនជិនណាយ ដោយបទថ្មីនេះមានទំនុកភ្លេងរណ្ដំពិរោះកប់ខ្លាំងបុកអស្ទះ លឺភ្លាមចង់រាំតែម្ដង ជាពិសេសទំនុកច្រៀងមានអត្ថន័យស្ដាប់ហើយចង់ស្ដាប់ទៀតផងដែរ។
បទចម្រៀង «ក្រមុំស្រុកខ្ញុំអត់ចេះដាំបាយ» នេះប្លែងខុសពីបទមុនៗ ពោលគឺជាបទដែលមានចង្វាក់បែបកន្ទ្រឹម និងមានពាក្យពេចន៍ប្លែកៗដែលអាចឱ្យបងប្អូនទស្សនិកជនច្រៀង និងរាំលេងកម្សាន្ដបានយ៉ាងសប្បាយ ពិសេសរដូវកាលចូលឆ្នាំប្រពៃណីខ្មែរក៏ជិតឈានជើងចូលមកដល់ ដែលគេបានរំពឹងថានឹងមានការគាំទ្រមិនចាញ់បទមុនៗរបស់ នាយ ចឺម ផងដែរ ។
យ៉ាងណាក្ដី បទថ្មីនេះ កំពុងអន្ទងយកការចាប់អារម្មណ៍ គាំទ្រខ្លាំងពីមហាជន និងអ្នកស្ដាប់ ឲ្យផ្ទុះការសរសើរខ្លាំងទៅលើសាច់ភ្លេងបែបរណ្ដំ ញាក់ៗ គួរឲ្យចង់រាំផងដែរ ដោយអ្នកខ្លះក៏បានខមិនស្ងើចសរសើរចេញពីចិត្តថា«ពិរោះណាស់បងចង់តែរាំ»៕