បញ្ជូន​ស្ត្រី​ចិន​ម្នាក់​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក បែរ​ជា​មិន​ស្តាប់​តាម​ការ​ណែនាំ​គ្រូពេទ្យ

ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​បង្ក​ភាព​រញ៉េរញ៉ៃ​នៅ​ទីតាំង​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ដោយ​ពុំ​ព្រម​ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ឡើយ កំឡុង​ពេល​បញ្ជូន​ទៅ​ដល់ទី​តាំង​ខាងលើ ដើម្បី​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ក្នុង​ទីតាំង​មណ្ឌល​សុខភាព ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ ស្ត្រីជន​ជាតិចិន (​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ ) ត្រូវ​បាន​ក្រុម​ជំនាញ​ដឹក​តាម​រថយន្ត​សា​ម៉ុ​យ​យក​ទៅ​កាន់​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត ។

ប្រភព​ដដែល​ប្ត​ថា នៅ​ពេល​ដែល​បញ្ជូន​ដល់ ស្ត្រី​រូប​នោះ​ពុំ​ព្រម​ចុះ​ពីលើ​រថយន្ត​ឡើយ ជា​ពិសេស​ពុំ​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដែល​តម្រូវ​ឱ្យ​ដោះ​ម៉ាស់ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​លិខិត​ឆ្លង​ដែន ដើម្បី​កំណត់​អត្តសញ្ញាណ មុន​នឹង​ធ្វើ​ច​ត្តា​ឡី​ស័ក ថែម​ទាំង​ស្ត្រីជន​ជាតិចិន​រូប​នេះ បាន​ដើរ​រញ៉េរញ៉ៃ​ពេញទី​តាំង​មណ្ឌល​ជាដើម ។

ក្រោយ​កើត​មាននូវ​បាតុភាព​នោះ​ហើយ ក្រុម​អាជ្ញាធរ និង​សមត្ថកិច្ច​ដែល​ប្រចាំ​បញ្ជា ការពារ​សន្តិសុខ​នៅ​មណ្ឌល​សុខភាព​នោះ បាន​ចុះ​ទៅ​និយាយ​សម្របសម្រួល អស់​មួយសន្ទុះ​ក្រោយ​មក​ទើប​ស្ត្រី​រូប​នោះ​ព្រម​ស្តាប់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​ព្រម​ចូល​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​យប់​ថ្ងៃខែ​ដដែល​នោះ​តែ​ម្តង ដោយ​មិន​បង្ក​អោយ​មាន​ជា​ភាព​អាណា​ធិ​ប​តេ​យ្យ​បន្ត​ទៀត​ឡើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ទីតាំង​ច​ត្តា​ឡី​ស័ក គឺ​បាន​ត្រៀមកម្លាំង​សន្តិសុខ​រួចរាល់​ជា​ស្រេច ទាំង​កម្លាំង និង​សម្ភារៈ​ផ្សេង​ៗ​ដូច​ជា ដំបង​ឆក់ សំណាញ់ ប្រដាប់​ដែក​ចាប់​ជាដើម ដើម្បី​ការពារ​រ​ត្រៀម​ការពារ​សន្តិសុខ​យ៉ាង​តឹង​រឹង​ទុកជា​មុន ចៀសវាង​ជួប​បញ្ហា​ដូច​ទីតាំង​ខាងលើ​នេះ​ទៀត ៕ ប្រភព៖ កោះសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *