ផ្ទុះការរិះគន់! កំដសពឪពុកកូនប្រុសស្រីបែរជារាំញ័រញាក់មុខសពឪពុករបស់ខ្លួនទៅវិញ(មានវីដេអូ)

កាលពីម្សិលមិញនេះ មានការបែកធ្លាយវីដេអូហួសចិត្តមួយ ដោយស្រ្តីម្នាក់កំពុងអង្គុយត្រម៉ង់ត្រមោចសោកសៅពន់ពេកក្បែរមឈូសប្ដី ដែលទើបទទួលមរណភាព តែក្រឡែកទៅមើលកូនៗដែលមានវ័យជំទង់ បែរជាចាក់ធុងបាស់លឺខ្ទរខ្ទារពេញភូមិ ដាក់បទញាក់រាំកាច់ខ្លួនរេចុះឡើងធ្វើមិនដឹង ថែមហ៊ោកញ្ជ្រៀវ សើចសប្បាយរីករាយដូចក្នុងពីធីជប់លៀង ហាក់មិនខ្វល់ និងមិនសោកស្ដាយចំពោះមរណភាពរបស់ឪពុកខ្លួនឡើយ។

វីដេអូបង្ហាញសកម្មភាពរាំរែកស្រែកហ៊ោសប្បាយក្អាកក្អាយថ្ងៃអ្នកមានគុណស្លាប់នេះ កំពុងផ្ទុះការរិះគន់ និងខឹងសម្បារខ្លាំងពីមហាជនជន ដោយមានទាំងការជេរប្រមាថយ៉ាងចាស់ដៃផងដែរ ដោយគិតថានេះជាទង្វើអកតញ្ញូ គ្មានខួរក្បាលជាមនុស្ស រមិលគុណ បែកស្លុយលែងគិតបាបបុណ្យ មិនសមណាប្រព្រឹត្តទង្វើថោកទាបថ្ងៃដែលមានទុក្ខប៉ុនភ្នំ បែររាំសប្បាយខុសគេឯងបែបនេះឡើយ។

ពាក្យសម្ដីជេរដៀលភ្លូកទឹកភ្លូកដីនេះដែរ គេក៏ឃើញមានមតិមួយចំនួនក៏បានខមិនដោយបញ្ចេញមតិថា អាចជាប្រពៃណីទំនៀមទម្លាប់តាមតំបន់ ឧទាហរណ៍តំបន់ខ្លះពេលមនុស្សស្លាប់គេរាំសើចសប្បាយរីករាយ ហើយគេនឹងយំសោកសៅនៅពេលមានមនុស្សទើបកើត៕

Leave a Reply

Your email address will not be published. Required fields are marked *