មរតកមនុស្សរស់ថ្នាក់ជាតិឯកទេសរបាំក្បាច់បុរាណខ្មែរ ជានាដកាពីសង្គមវ័យចំណាស់បំផុតដែលនៅរស់រានមានជីវិត បានជួបគ្រោះរអិលដួលក្នុងបន្ទប់ទឹក

សូមចូលរួមសោកស្តាយដែលទើបទទួលបានព័ត៌មានថា ទេវនាដនិម្មិត ឯម ធាយ មរតកមនុស្សរស់ ថ្នាក់ជាតិឯកទេសរបាំក្បាច់បុរាណខ្មែរ ជានាដកា ពីសង្គមវ័យចំណាស់បំផុតដែលនៅរស់រានមានជីវិត បានជួបគ្រោះរអិលដួលក្នុងបន្ទប់ទឹក ហើយកំពុងមានបញ្ហាឈឺចង្កេះ និង ប៉ះពាល់ដល់តម្រងនោមដែលបណ្តាលមកពីការទទួលទានថ្នាំបំបាត់ការឈឺចាប់ចង្កេះ ​។

ក្រុមគ្រួសារលោកយាយបានប្រកាសជាផ្លូវការដល់មហាជនថា លោកយាយមិនអាចក្រោកសម្តែងក្បាច់របាំជូនក្មេងៗមើលដូចមុនទៀតបានឡើយ​។ សូមជូនពរគ្រាប់ពេជ្ររបាំចុងក្រោយរូបនេះឲ្យមានអាយុយឺនយូរ និង សុខភាពរឹងមាំឡើងវិញឆាប់ៗ​។

Leave a Reply

Your email address will not be published. Required fields are marked *