(មានវីដេអូ) កក្រើកជាងឆ្នាំមុន! នីកូ បញ្ចេញបទថ្មី «តាក់ទូង» មានលាយឧបករណ៍ភ្លេងខ្មែរជាច្រើនមុខណាស់

ក្រោយពីស្ងាត់មួយរយៈធំ តារាចម្រៀងប្រុសរូបសង្ហាប្រចាំផលិតកម្មរស្មីហង្សមាស លោក នីកូ បានបញ្ចេញស្នាដៃចម្រៀងមួយបទទៀតធ្វើឱ្យកក្រើកលើបណ្ដាញសង្គម ខណៈបទចម្រៀងមួយបទនេះមាន កើតឡើងពីការច្នៃប្រឌិតខ្ពស់មានលាយឡំនឹងឧបករណ៍ភ្លេងខ្មែរជាច្រើនផងដែរ មានដូចជា ស្គរខ្មែរជាច្រេីនប្រភេទ ដូចជា ស្គរជ័យ ស្គរធំ ស្គរសម្ភោ ស្គរដៃ ស្គរឆៃយាំ និងស្គរយីកេ ជាដើម…។

ក្នុងនោះដែរម្ចាស់បទ «តាក់ទូង» រូបនេះក៏បានរៀបរាប់យ៉ាងដូច្នេះថា «បទ តាក់ទូង ក្រៅពីកំសាន្តសប្បាយ ក្នុងនោះក៏មានបញ្ចូលនៅរូបភាព ជាច្រេីន ដូចជា ស្គរខ្មែរជាច្រេីនប្រភេទ ដូចជា ស្គរជ័យ ស្គរធំ ស្គរសម្ភោ ស្គរដៃ ស្គរឆៃយាំ និងស្គរយីកេ ក្នុងនោះក៏មាននាគតំណាង សា្ថប័ត្យកម្មនិងសំណង់ដែលជាជំនឿរបស់ដូនតាខ្មែរ ស្លឹកត្នោត និងមួកត្នោត គោមខ្មែរ font អក្សរខ្មែរ លំនាំពី ស្លឹករឹត ឈុតក្រមា ឈុតហូល ការបញ្ចុះសន្លឹកមាស ត្បូងកណ្តៀង ជាដេីម ….»៕

Leave a Reply

Your email address will not be published. Required fields are marked *