(មានវីដេអូ) វណ្ណដា ដាក់មួយបទរួមព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ល្បីកក្រើកជាង ២០ម៉ោងជិត 1M Views

ពិតជាប្លែក និងធ្វើអោយកក្រើកដល់អ្នកធ្វើយូធូបទាំងក្នុងស្រុក និងក្រៅស្រុក ដែលគេហៅថា Reaction បានលើកយកបទចម្រៀងមួយបទដែលមានចំណងជើងថា «Time To Rise» របស់តារាចម្រៀងរ៉េបដ៏ល្បីកំពុងឡើងកូដខ្លាំងលោក វណ្ណដា ច្រៀងរួមគ្នាជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ យកទៅធ្វើ Reaction ពេញបណ្ដាញសង្គមផងដែរ។

បទថ្មីរបស់ វណ្ណដា ដែលមានចំណងជើងថា «Time to Rise» នេះដែរ បានរំ​លេចឡើងនូវសិល្បៈចាប៉ីដងវែងរបស់ខ្មែរ ដែលបច្ចុប្បន្នកំពុងតែត្រូវបានមើលរំលងនិងមិនសូវខ្វល់​ខ្វាយ​​ពីសំណាក់យុវជនជំនាន់ក្រោយ ។ បទចម្រៀងថ្មីដែលមិនធ្លាប់មានពីមុននេះផងដែរ ក៏បានរំលេចនូវ​មរតកបុរាណខ្មែរជាច្រើន រួមទាំងសារមន្ទីរជាតិថែមទៀតផង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ ឃើញថាបទចម្រៀងដ៏ល្អឥតខ្ចោះមួយបទនេះទទួលបានការទស្សនាយ៉ាងច្រើន ដោយត្រឹមតែជាង ២០ម៉ោងប៉ុណ្ណោះមានអ្នកចូលទស្សនាជិត ១លានដងឯណោះ រួមទាំងមានខមិនពីហ្វេនជាច្រើនបានលើកសរសើរអំពីស្នាដៃ និងទេពកោសល្យសិល្បៈរបស់ វណ្ណដា ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *