មិនជឿកុំប្រមាថ! ប្រទះឃើញសត្វនាគច្បាស់ៗហោះឡើងកួចពពក(មានវីដេអូ)

ក្នុងក្នុងរចនាបថខ្មែរ បុព្វបុរសខ្មែរតែងកសាងអ្វីមួយតែងតែមានអត្ថន័យជានិច្ច តួយ៉ាងការឆ្លាក់រូបនាគមានក្បាលច្រើនជាលេខគត់សេស ដែលជានាគតំណាងឱ្យភាពរស់រានមានជីវិត ចំណែកនាគដែលមានជាលេខគត់គូវិញជានាគតំណាងឱ្យនាគស្លាប់ ហេតុនេះហើយបានជាតាមប្រាសាទបុរាណខ្មែរនាគភាគច្រើនមានក្បាលចំនួនបី ប្រាំ ឬប្រាំពី និងប្រាំបួន។

នាគជាវត្ថុមួយ ដែលខ្មែរជំនាន់ដើមចូលចិត្តដាក់នៅតាមប្រាសាទ ព្រោះវាជាសត្វមានអំណាចរស់នៅជិតទឹក តំណាងភាពត្រជាក់ត្រជុំ។ ចម្លាក់នាគតំណាងឱ្យព្រះមហាក្សត្រខ្មែរ ដែលមានតំណវង្សពីព្រះនាងនាគ តំណាងឱ្យធាតុទឹក ដែលបានផ្តល់ភាពសម្បូររុងរឿង ត្រជាក់ត្រជុំ តំណាងឱ្យឥន្ធូដែលតភ្ជាប់ពីឋានមនុស្សទៅឋានទេវតា និងតំណាងជាឆ្មាំការពារទេវឋាន សំណង់សាសនា ផ្ទះសំបែងជាដើម។

ក្រឡេកមើលនៅឯប្រទេសជិតខាងឯណោះវិញ តាមប្រភពវីដេអូដែលត្រូវបានប្រមូលមកបង្ហោះដែលថតបានដោយចៃដន្យ គេសង្កេតឃើញទ្រង់ទ្រាយសត្វនាគបែបជំនឿរបស់ប្រទេសចិន ដោយវីដេអូដែលបានបង្ហាញឡើងនោះ ពិតជាដូចទៅនឹងរឿងព្រេងរបស់ចិត្តបេះដាក់ មានទាំងក្បាល កន្ទុយ និងជើង៕

Leave a Reply

Your email address will not be published. Required fields are marked *