មិនដែលស្គាល់សោះ! នេះហើយឧកញ៉ាហោរាធិបតី ជាអ្នកគន់គូរប្រចាំព្រះបរមរាជវាំងខ្មែរសម័យបុរាណ

ជឿថាកូនខ្មែរមួយចំនួន ធ្លាប់តែបានទស្សនាខ្សែភាពយន្តបុរាណខ្មែរ តែងបង្ហាញឈុតឆាកក្នុងព្រះបរមរាជវាំង មានគ្រូហោរាធិបតី ជាអ្នកគន់គូរ ទស្សន៍ទាយហេតុភេត ជោគជតារាសី ស្រុកទេស ។ យ៉ាងណាមិញយើងគ្រប់គ្នាមិនធ្លាប់បានឃើញរូបរាង មុខមាត់ពិត នៃគ្រូហោរាធិបតី ក្នុងព្រះបរមរាជវាំងខ្មែរពិតប្រាកដឡើយ ។

ទើបតែថ្មីៗនេះ ទំព័រហ្វេសប៊ុក បុរាណាចារ្យ បានបង្ហាញមុខមាត់ពិត ឧកញ៉ាហោរាធិបតី អ៊ុម យក់ ចាងហ្វាងក្រុមហោរាព្រះបរមរាជវាំង ។ តាមការស្រាវជ្រាវរបស់បុរាណណាចារ្យ តំណែងឧកញ៉ាហោរាធិបតី ជាតំណែងមួយសំខាន់នៅក្នុងព្រះបរមរាជវាំងសម័យបុរាណ ដោយមាននាទីជាចាងហ្វាងក្រុមហោរាប្រចាំព្រះបរមរាជវាំង ជាអ្នកគន់គូរ ទស្សទ៍ទាយ ឫក្សរាសី ដួងជតា ព្យាករណ៍អនាគត ទំនាយហេតុភេទ និង រៀបចំព្រះក្បួនខ្នាតក្នុងព្រះរាជពិធីផ្សេងៗ ។

តាម បុរាណាចារ្យ អ្នកដែលមានតំណែងជា ហោរាធិបតីនេះ គឺជាអ្នកដែលមានចំណេះដឹងជ្រៅជ្រះនូវក្បួនតម្រាវិជ្ជាហោរាសាស្ត្រ តារាសាស្ត្រ ក្បួនទំនាយ និងទំនៀមក្បួនព្រះរាជពិធីសម្រាប់ព្រះនគរទាំងមូល។ ទាំងនេះជា រូបភាព ឧកញ៉ាហោរាធិបតី អ៊ុម យក់ ចាងហ្វាងក្រុមហោរាព្រះបរមរាជវាំងរជ្ជកាលព្រះបាទ នរោត្តម សីហនុ(គ្រាទី១) ៕

Leave a Reply

Your email address will not be published. Required fields are marked *