សម្តេចស្នើឱ្យទូងស្គរតាមវត្តអារាមទូទាំងប្រទេស ១ថ្ងៃ ៥ដង កុំភ្លេចខ្លួននឹងកូវីដ

យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ជម្រាបជូន លោកប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្តថា ដោយសារស្ថានភាព​នៃជំងឺកូវីដ-១៩ មានការរាតត្បាតក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង ដូចនេះ សូមឲ្យប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយព្រះមេគណ ព្រះគ្រូអនុគណ ធ្វើការណែនាំទៅកាន់គ្រប់វត្តអារាមទាំងអស់ទូទាំងប្រទេស ឲ្យវាយគង ជួង រគាំង ទូងស្គរព្រមៗគ្នាទាំងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនៅវិធានការ ៣ ការពារ និង ៣ កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យបានចំនួន ៥ ដង ក្នុងមួយថ្ងៃ តាមពេលវេលាកំណត់ ៕ សូមអានលិខិតប្រកាសលម្អិតខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *