សូមជ្រាប! ទីតាំងទាំង ៨ សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កម្មករប្រមូលសំរាម

យោងតាមអនុសាសន៍ណែនាំ និង ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម (Sropharm Beijing Institute of Biological Products) ដែលជាជំនួយមនុស្សធម៌របស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានអនុញ្ញាតឱ្យបន្តចាក់ជូនដល់បងប្អូនដែលជាកម្មករប្រមូលសំរាម នៅរាជធានីភ្នំពេញ បន្ថែមលើក្រុមមនុស្សដែលជាបុគ្គលិកសុខាភិបាល កងកម្លាំងប៉ូលិសជាតិ និង អាជ្ញាធរជួរមុខ ដូចជា គណៈអភិបាលខេត្ត គណៈអភិបាលក្រុង/ស្រុក ខណ្ឌ គណៈកម្មការភូមិ -ឃុំ-សង្កាត់ ។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនជាកម្មករប្រមូលសំរាម នៅរាជធានីភ្នំពេញ ដែលមានអាយុពី ១៨ ឆ្នាំ ដល់ ៥៩ ឆ្នាំ ទៅទទួលការចាក់វ៉ាក់សាំង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅតាមទីតាំងដូចខាងក្រោមនេះ ៖ ១.មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ,២.មន្ទីរពេទ្យបង្អែកច្បារអំពៅ,៣.មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ,៤.មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ,៥.មន្ទីរពេទ្យបង្អែកព្រែកព្នៅ,៦.មន្ទីរពេទ្យបង្អែកដង្កោ,៧.មន្ទីរពេទ្យបង្អែកចតុមុខ,៨.មន្ទីរពេទ្យបង្អែកពោធិចិនតុង ៕ សូមអានលម្អិតក្នុងសេចក្តីប្រកាសខាងក្រោម ៖

Leave a Reply

Your email address will not be published. Required fields are marked *