សូមសរសើរ! តារាចម្រៀងធ្លាប់ល្បីឈ្មោះ អាន វិសាល សុខចិត្តតម្រង់ជួរឈរចាំយកបាយឱ្យអ្នកជំងឺកូវីដ១៩ ម្នាក់..

តារាចម្រៀងប្រុសរូបស្រស់សង្ហាធ្លាប់ល្បីរន្ទឺដោយសារសូរសៀងយ៉ាងពីរោះពីធម្មជាតិ ប៉ុន្តែបច្ចុប្បន្នហាក់ស្ងប់ស្ងាត់បាត់សំឡេងពុំសូវបញ្ចេញបទថ្មី ស្រាប់តែធ្វើអោយមហាជនអ្នកគាំទ្រជាច្រើនស្ងើចសរសើរអំពីទឹកចិត្តរាប់អានមិត្ត ខណៈលោក ចាន់ មករា ដែលគេដឹងថាជាគូស្នេហ៍ ដេននីក្វាន់ បានឆ្លងកូវីដ១៩ ហើយកំពុងសម្រាកព្យាបាល តារាចម្រៀងរូបនេះតែងយកអាហារទៅអោយជានិច្ច។

ក្នុងរូបភាពបង្ហោះដោយសាមីខ្លួនលោក ចាន់ មករា ឃើញលោក អាន វិសាល មានទឹកចិត្តមោះមុតក្នុងការរាប់អាន ដោយខ្លួនសុខចិត្តឈរតម្រង់ជួរហាលថ្ងៃដើម្បីយកអាហារអោយខ្លួនស្ទើររាល់ថ្ងៃ ធ្វើអោយលោក ចាន់ មករា រំភើបចិត្តជាខ្លាំងថែមពោលពាក្យប៉ុន្មានឃ្លាយ៉ាងមានអត្ថន័យទៅកាន់តារាចម្រៀងលោក អាន វិសាល។

ភ្ជាប់ជាមួយរូបភាច្រើនសន្លឹកនើ លោក ចាន់ មករា ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ​ក៏បានពោលពាក្យយ៉ាងដូច្នេះថា «អរគុណដល់បង អាន វិសាល (ម្ចាស់បទទឹកភ្នែកខ្ទេីយ ) ដែលក្នុងអំឡុងពេលខ្ញុំឈឺជំងឺកូវីត19 នេះគាត់បានព្យាយាមធ្វេីម្ហូបឆ្ងាញ់ៗ ស្ទេីរតែរៀងរាល់ថ្ងៃ រួចមកឈរតម្រង់ជួរ ហាលក្តៅ ដេីម្បីផ្ងេីរអោយខ្ញុំបានហូប ដេីម្បីមានកម្លាំង ។ លុយអាចរកបានតែទឹកចិត្តមួយនេះខ្ញុំចងចាំជានិច្ច»៕

Leave a Reply

Your email address will not be published. Required fields are marked *