ស្តាយ៍ថ្មីឡូយកប់! ដឹងថា ខេមរៈ សិរីមន្ត ហៅស្តាយ៍ថាម៉េចអត់?

មួយរយៈចុងក្រោយនេះ តារាចម្រៀងជួរមុខរបស់ផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត តែងបញ្ចេញស្តាយ៍ថ្មីៗរបស់ខ្លួនប្រជែងទីផ្សារសិល្បៈបន្ថែមទៀត ដោយគ្រប់ស្ដាយ៍របស់លោកបង្ហាញនៅលើបណ្ដាញសង្គម សុទ្ធសឹងតែជាស្តាយ៍ដែលធ្វើអោយមហាជនអ្នកគាំទ្រស្រលាញ់ពេញចិត្តជាខ្លាំង។

ក្រោយពីស្ងាត់មួយរយៈពេលធំមិនសូវបង្ហាញមុខនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួននោះ ធ្វើអោយអ្នកគាំទ្ររបស់លោកជាច្រើននឹករលឹកជាពន់ពេក ស្របពេលដែលបច្ចុប្បន្នក្នុងតារាជាច្រើនក្នុងផលិតកម្មហង្សមាសកំពុងឆ្លងមេរោគកូវីដ១៩ ផងនោះ ទើបធ្វើអោយតារារូបនេះមិនសូវមានសកម្មភាពឡើយ។

មិនអោយហ្វេនៗរង់ចាំយូរនោះទេ ថ្ងៃនេះស្រាប់តែ ខេមរៈ សិរីមន្ត បញ្ចេញស្តាយ៍មួយបែបទៀតធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍ខមិនសរសើរ និងពាក្យស្រលាញ់នឹករលឹកជាខ្លាំង ដោយមួយស្ដាយ៍នោះលោកដើរចុះពីរថយន្តទំនើបរបស់ខ្លួនទឹកមុខញញឹមស្រស់ប៉ព្រឹមរួមទាំងភ្ជាប់ Caption បែបលេងសើចថា «តួគោរ៉េ»៕

Leave a Reply

Your email address will not be published. Required fields are marked *