អតីតតារាកំប្លែង នាយ ឃ្លោក ទោះក្លាយជាឧកញ៉ាតែមិនភ្លេចសិល្បៈ ចូលបុណ្យស.ពអ្នកសិល្បៈស្ល ាប់ដោយកូវីដ ដល់ទៅ….

អតីតតារាកំប្លែងនាយ ឃ្លោក ទោះបីលោកក្លាយជាឧកញ៉ា ឯកឧត្តមពិតមែនក៏តារារូបមិនបោះបង់ចោលសិល្បៈឡើយ គឺតែងតែចេញមុខជួយសិល្បៈជានិច្ច ដោយអតីតតារាកំប្លែង នាយ ឃ្លោក ទីប្រឹក្សាក្រសួងពត៌មាន និងជាអគ្គនាយកក្រុមហ៊ុន អុីវ៉ូ ចូលបច្ច័យបុណ្យចំនួន 300$ ដល់គ្រួសារសពទាំង៣ តាមរយៈលោក អុឹម ជីវ៉ា។ ទី១ ស ពភរិយាលោកហួឡាវី ១០០$, ទី២ សពរម៉ាក់ ស្រីពីន 100$ , ទី៣ សពលោក DJ Boom 100$។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់លោក អ៊ឹម ជីវ៉ា បានសរសេរបង្ហោះឱ្យដឹង។

គួរបញ្ជាក់ថា លោកស្រី ងឿន សុថានី ភរិយារបស់ តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត មានអាយុ៦២ឆ្នាំ បានស្ លាប់ដោយ​សារជំងឺកូវីដ១៩ នៅវេលាថ្ងៃត្រង់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ ។ ចំពោះពិធីបុណ្យសពអ្នកម្ដាយជាទីស្រឡាញ់ វី ឌីណែត ជាកូនស្រីមិនអាចចូលរួមបានឡើយ ខណៈនាងកំពុងសម្រាកព្យាបាលកូវីដ១៩ នៅអតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់ ក្រោមការយកចិត្តពីក្រុមគ្រូពេទ្យ ពោលគឺនាងបានត្រឹមច្រៀងរៀបរាប់ទាំងទឹកភ្នែកឧទ្ទិសកុសលជូនអ្នកមានគុណ ពីកន្លែងព្យាបាលតែប៉ុណ្ណោះ។

ចំណែក តារាកំប្លែងកញ្ញា ស្រីពីន អ្នកម្ដាយរបស់នាងមានឈ្មោះ អ៊ិន ម៉ានីតា អាយុ៦២ឆ្នាំបានទទួលមរណភាពដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ០៥:៤០នាទីព្រឹក។ ចំពោះមរណភាពយ៉ាងឆាប់រហ័សរបស់អ្នកម្ដាយ បន្ទាប់ពីរងការយាយីពីជំងឺកូវីដ១៩នេះ បានធ្វើឲ្យ ស្រីពីន ជាកូនស្រីបានទួញយំសោកសៅជាពន់ពេក នឹកស្រណោះដល់អ្នកម្ដាយជាខ្លាំង ខណៈខ្លួនមិនអាចជួបមុខជាលើកចុងក្រោយ ហើយក៏មិនអាចចូលរួមពិធីបុណ្យសពម្ដាយបាន ព្រោះកំពុងតម្រូវឲ្យធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យមិត្តភាពខ្មែរ -សូវៀត៕

រីឯ Mc Boom អាយុ ៣៨ឆ្នាំ បានបាត់បង់ជីវិតដោយសារវីរុសកូវីដ បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស៊្សី បានត្រឹមតែរយៈពេល០៩ ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ហើយបានស្ល ាប់កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *