អបអរផង! តារាចម្រៀងហង្សមាស វី ឌីណែត សះស្បើយពីជំងឺកូវីដ១៩ ហើយ តែ…(មានវីដេអូ)

ពិតជារំភើបក្រៃលែងក្រោយបានទទួលដំណឹងថា កញ្ញា វី ឌីណែត ដែលជាតារាស្រីមួយរូបមានឈ្មោះបោះសំឡេង និងជាកូនស្រីរបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី បានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ១៩ ក្រោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅអូតែលសុខា។

បញ្ជាក់យ៉ាងច្បាស់ នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង បានសរសេរបង្ហោះយ៉ាងដូច្នេះថា «កញ្ញា វី ឌីណែត ពិតជាបានជាសះស្បើយពីជំងឺកូវីដ19 ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅអូតែលសុខា សូមបងប្អូនកំពុងព្យាបាល កុំអស់សង្ឃឹម!»។ ក្នុងនោះគេឃើញមានមហាជនអ្នកគាំទ្រជាច្រើនបានចូលខមិនអបអរសារទ ព្រមទាំងបង្ហាញក្ដីរីករាយជាខ្លាំង ក្រោយឃើញ Idol របស់ខ្លួនបានជាសះស្បើយ។

គួរ​រំលឹក​ផង​ដែរថា កញ្ញា វី ឌីណែត បាន​តេស្ដ​វិជ្ជមាន​កូវីដ​១៩ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២០ ដោយ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ពី​អ្នកផ្ទុកជំងឺ​កូវីដ១៩៕




Leave a Reply

Your email address will not be published. Required fields are marked *