អាជ្ញាធរខេត្តសៀមរាបសង្គ្រោះឆ្កែ ៦១ ក្បាល ពីក្រញាំដៃក្រុម….

អាជ្ញាធរនគរបាលខេត្តសៀមរាប បានធ្វើការជួយសង្គ្រោះសត្វឆ្កែចំនួន ៦១ ក្បាលចេញពីកណ្ដាប់ដៃក្រុមពិឃាតសត្វ ដែល​ត្រៀមយកទៅសម្លាប់យកសាច់លក់។

យោងតាមការចេញផ្សាយរបស់គេហទំព័រហ្វេសប៊ុក Animal Rescue Caombodia បានឲ្យដឹងថា សត្វឆ្កែរងគ្រោះទាំងអស់នោះកំពុងត្រូវបានរក្សាទុក ហើយក្រុមគ្រូពេទ្យកំពុងតែយកចិត្តទុកដាក់ មើលថែរក្សាព្យាបាលសត្វទាំងនោះជាបន្ទាន់ផងដែរ ។ សូមបញ្ជាក់ផងដែរថា ការរឹបអូសសង្គ្រោះសត្វឆ្កែជាច្រើនក្បាលនេះគឺជាការរឹបអូសផ្លូវការដំបូងបំផុតនៅប្រទេសកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *