អាណិត! ក្មេងស្រីម្នាក់ហូបនំប័ុងប៉ាតេបណ្ដើរ យំបណ្ដើរ ព្រោះតែ…(មានវីដេអូ)

នៅល្ងាចថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ មានក្មេងស្រីម្នាក់បានស្រក់ទឹកភ្នែកភ្លាម ក្រោយពីបានហូបនំប៉័ងប៉ាតេមួយចំណែក ដែលឧកញ្ញា ម៉ុង ឫទ្ធី បានចែកឱ្យហូប ។

យោងតាមផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានឱ្យដឹងថា នៅល្ងាចថ្ងៃទី ២៤ កុម្ភៈ ក្មេងស្រីម្នាក់នេះ បានដើរមកជិតឯកឧត្តម ខណៈពេលដែលលោកកំពុង តែហូបនំប៉័ងប៉ាតេ ។ ភ្លាមៗនោះលោកក៏បានចែកនំប៉័ងប៉ាត់តេមួយចំណែកទៅឱ្យក្មេងស្រីនោះ ដែលក្រោយពីនាងបានញ៉ាំហើយភ្លាម ស្រាប់តែក្ដុកក្ដួលហូរទឹកភ្នែកមកសស្រាក់ ។

ទន្ទឹមនឹងនោះ លោកក៏បានសាកសួរទៅក្មេងស្រីនោះថា «ហេតុអ្វីបានជាចៅស្រីយំអ៊ីចឹង» ស្រាប់តែនាងឆ្លើយភ្លាមៗថា «ខ្ញុំមិនដែលបានហូបអ៊ីចឹងទេ នៅពេលដែលបានហូប នឹកម៉ែ នឹកបងប្អូន និង ស្រុកកំណើតខ្លាំងណាស់លោកតា» ៕

Leave a Reply

Your email address will not be published. Required fields are marked *