អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសឧបត្ថមប្រាក់ ៣លាន ៥សែនដុល្លារ ទប់ស្កាត់ជំងឺកូវីដ១៩

នៅមុននេះបន្តិចអ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថមប្រាក់ចំនួន ៣លាន ៥សែនដុល្លារ  តាមរយៈសម្ដេចតេជោ ដើម្បីទិញមន្ទីពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវី19 ។

ដោយនៅលើទំព័រហ្វេសប៊ុកអគ្គនាយក ឡេង ណាវ៉ាត្រា គ្រុប បានឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបាទនិងក្រុមគ្រួសារសូមជួយតាមរយៈសម្ដេចតេជោដើម្បីទិញមន្ទីពេទ្យ នគរទេព មកព្យាបាលបងប្អូនកើតជំងឺកូវី19 #ចំនួន 3.5 លានប្រាំសែនដុល្លារ ។ ខ្ញុំមិនអាចរស់នៅតែឯង ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ នេះជាពេលយើងត្រូវសាមគ្គីគ្នា»៕

Leave a Reply

Your email address will not be published. Required fields are marked *