ទប់ចិត្តមិនបាន! ដោយសារឃើញរូបនេះភ្លាម ធ្វើឲ្យ សម្តេចតេជោ ហ៊ុន សែន ទប់ចិត្តលែងជាប់ហើយមានប្រសាសន៍ថា…

ថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងរំជួលចិត្តយ៉ាងខ្លាំង ក្រោយឃើញ ក្មេងប្រុសម្នាក់ នៅឯសាលាបឋមសិក្សាមួយកន្លែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ពេលមកសាលារៀន ពាក់អាវចាស់ គ្មានស្បែកជើង ថែមទំាងយកថង់មកដាក់ កាតចាក់វ៉ាក់សាំងថែមទៀត។

ក្រោយឃើញរូបមួយសន្លឹកនេះ ធ្វើឲ្យ សម្តេចតេជោ ហ៊ុន សែន ទប់ចិត្តលែងជាប់ហើយ ដល់ថ្នាក់មានប្រសាសន៍ថា “ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថានៅទីណា? និងចៅតូចនេះឈ្មោះអី អាយុ ប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែខ្ញុំពិតជាមានមោទកភាពចំពោះ ចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀន ដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថា ចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ។ សូមជូនពរចៅៗ ប្រកបដោយសេចក្តីសុខ សេចក្តីចំរើននិងរៀនសូត្របានល្អ៕”។

Leave a Reply

Your email address will not be published. Required fields are marked *