រឿងធំហើយ! លោក ឌួង ឆាយ ទម្លាយវីដេអូអតីតភរិយា ចូលក្លិប និង​ហៅថាឡាំយ៉ងទៀតផង​ (មានវីដេអូ)

កាលពីយប់ម្សិលមិញ លោក ឌួង ឆាយ បានបង្ហោះទាំងយប់ថា: ទៅផឹកខ្លួនឯងមិនអស់ជិតយកទាំងកូនៗទៅបារផឹកទៀត មិនខ្លាចឆ្លងកូវិតខ្លួនឯង ឆ្លៀតនាំកូនៗជាពិសេសកូនស្រីពៅមិនទាន់គ្រប់អាយុចាក់វ៉ាក់សាំងទៅទៀត។ បើយកកូនទៅបាយនៅហាងធម្មតាមានបន្ទប់ដើម្បីសុវត្ថិភាពកូនៗទៅវាថី។

ឆាប់យកកូនៗទៅផ្ទះវិញអោយលឿនប្រយ័ត្នខ្ញុំទ្រាំលែងបានទៅដល់កន្លែងនឹង។ ខ្ញុំមិនចង់ទៅជួបមុខអ្នកឯងទេ ចឹងឆាប់យកកូនៗទៅផ្ទះ។ ដោយលែកនៅល្ងាចថ្ងៃនេះ ស្រាប់តែលោក ឌួង ឆាយ បានបន្តបង្ហោះវីដេអូ និងសារអំពីអតីតភរិយារបស់ខ្លួន ដើរលេងក្នុងថ្ងៃ Halloween ថា: ចេះខ្មាស់គេដែរបានខំដើរឱនមុខ។

សុខចិត្តអោយអ្នកបើកឡានជូនកូនស្រីពៅមកផ្ទះដើម្បីខ្លួនឯងប្រញាប់ទៅក្លឹបផឹកស្រវឹងជោគជាំដល់ម៉ោង 3 ភ្លឺ 2 ថ្ងៃជាប់គ្នា។ គ្រាន់ជូនកូនស្រីមកផ្ទះសិនក៏មិនបាន នេះហើយអ្នកម្តាយដូចឡាំយ៉ងមិនខុសសូម្បីបន្តិច។ ដើរផឹកសុីកន្លែងមនុស្សច្រើនមិនខ្លាចឆ្លងកូវិតរួចចម្លងមកកូនៗ។ សូមអរគុណពូមីងបងប្អូនជាច្រើនដែរបានផ្ញើមកខ្ញុំ និងលើកទឹកចិត្តខ្ញុំអោយប្តឹងទាមទារសិទ្ធិចិញ្ចឹមកូនៗមកវិញ។

ខ្ញុំសង្ឃឹមជឿជាក់តុលាការនឹងផ្តល់អទិភាពសំរាប់ខ្ញុំដើម្បីទទួលបានសិទ្ធិចិញ្ចឹមកូនៗត្រលប់មកវិញ។ អានិតតែកូនៗខ្ញុំទេ ឌួង ឆាយ៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *