ឃើញដឹកដៃគ្នាមកពេទ្យ គ្រប់គ្នាស្មានជាឪពុកនិងកូន ពេលសួរនាំទើបដឹងថា មកពិនិត្យផ្ទៃពោះ

រូបថតរបស់អ្នកស្រី Wei Chunlan អាយុ ៣១ឆ្នាំ កំពុងមានផ្ទៃពោះត្រូវ​បានអ្នកសារព័ត៌មានយកទៅ​ផ្សព្វផ្សាយ​ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកនិយមប្រើប្រាស់អ៊ីនធឺណិត អំឡុងពេល​អ្នកស្រីទៅពិនិត្យផ្ទៃពោះ​ជាមួយស្វាមីនៅទីក្រុងណាននីង តំបន់ស្វយ័ត​ក្វាងស៊ីជួង ភាគខាងត្បូង ប្រទេសចិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេទាំងពីរត្រូវបានប្រទះឃើញ ដើរកាន់ដៃ បណ្ដើរគ្នា​យ៉ាងស្អិតល្មួត ដោយទឹកមុខរីករាយ​ញញឹមញញែម។ ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកស្រី Chunlan មានបញ្ហាសុខភាពតិចតួច​ដូចជា ពិបាកដកដង្ហើម ធ្វើកិច្ចការឆាប់ហត់ និងឈឺចង្កេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា ម្ដាយកម្ពស់ ៩០សង់ទីម៉ែត្ររូបនេះ​និយាយថា ខ្លួនសប្បាយរីករាយក្នុងការទទួល​យកហានិភ័យ​នានាពេល​ពពោះ ដើម្បីបានកូនម្នាក់ដែល​ជាកាដូពីព្រះប្រទាន។ ទោះមានកម្ពស់ខុសគ្នាខ្លាំង​យ៉ាងណា ក៏ប្ដីប្រពន្ធទាំង​ពីរ មើលទៅហាក់មានចិត្តសប្បាយ​រីករាយពេលមកជួបគ្រូពេទ្យ និងទទួលយកការ​ណែនាំ​ផ្សេងៗ មុនឈានទៅដល់ថ្ងៃឆ្លងទន្លេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការរំភើបចិត្តរបស់ពួកគេ ដោយសារដឹងថា ពួកគេនឹងទទួលបាន​សមាជិកថ្មីម្នាក់ទៀត​ ដែលនឹងធ្វើឲ្យក្រុមគ្រួសារពួកគេ​កាន់តែមានសុភមង្គល លែងស្ងប់ស្ងាត់ ប៉ុន្តែខាងប្រពន្ធអាច​ប្រឈមនឹង​គ្រោះថ្នាក់​បន្តិច ព្រោះគាត់មាន​ជំងឺតឿក្រិន ហើយមានផ្ទៃពោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី Chunlan បានប្រាប់ពេទ្យថា​គាត់ពិបាកដកដង្ហើម ពេលពោះចាប់​ផ្ដើមរីកធំ ទើបឲ្យប្ដីជូនមក​មន្ទីរពេទ្យ។ គ្រូពេទ្យ​បានផ្ដល់ដំបូន្មានឲ្យ​អនាគតម្ដាយរូបនេះ ត្រូវតែវះឆ្លង​ទន្លេ ព្រោះជាជម្រើសល្អ បើសម្រាលតាម​ធម្មជាតិអាចប្រឈមនឹងបញ្ហាច្រើន។ ចំណែកសុខភាព​កូនវិញ ត្រូវអ្នកជំនាញអះអាង​ថា មាន ៥០% កូនអាចឆ្លងហ្សែនតឿ​បន្តពីម្ដាយ និង៥០% ទៀតអាចកាត់តាមឪពុកវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈការសិក្សាមួយ​បង្ហាញថា មនុស្សស្រីតឿ ប្រឈមនឹងបញ្ហាជាច្រើន​ទាក់ទងនឹងការបន្តពូជ​ដូចជា អាចគ្មានកូន លំហូរឈា មរដូវមក​ច្រើនជ្រុល ពេលមានរដូវមានអាការៈឈឺចុក​ចាប់ ដុំសាច់ក្នុងស្បូន និងឆាប់អស់ រដូវជាដើម។ ត្បិតបែបនេះក្ដី អ្នកប្រើប្រាស់អ៊ីនធឺណិត បានកោតសរសើរទឹកចិត្តបុរសជាស្វាមី ដែលបានបង្ហាញពីទំនួលខុសត្រូវ និងផ្ដល់ក្ដីស្រលាញ់ឲ្យភរិយា ភាពកក់ក្ដៅដោយគ្មានលក្ខខណ្ឌ៕ (ប្រែសម្រួល៖ ជាតិបុត្រ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

Leave a Reply

Your email address will not be published. Required fields are marked *