លោកតា៧០ឆ្នាំធ្លាក់ចូលអណ្ដូងអត់បាយទឹករាប់សិបម៉ោងគ្មានអ្នកដឹង តែគាត់ធ្វើ​បែបនេះដើម្បីរស់

លោកតាវ័យ ៧០ឆ្នាំម្នាក់ ​រស់​នៅទីក្រុង Sitiawan​ រដ្ឋ Perak ប្រទេស​ម៉ាឡេស៊ី​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្ដូង​មាន​ជម្រៅប្រមាណ ៤ម៉ែត្រ ​ខណៈពេល​ដែល​គាត់​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រែកហៅគ្មាន​អ្នកណាឮ គ្មានអ្នកជួយ គាត់ត្រូវបង្ខំ​ចិត្ត​ផឹកទឹកដ៏កង្វក់ ហើយហូបសត្វកង្កែប​ទាំងឆៅ ដើម្បីបន្តជីវិត​ ខណៈពេល​ជាប់​គាំងនៅក្នុង​អណ្ដូងអស់រយៈពេល ៣៧ម៉ោង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសារព័ត៌មាន SinChew ​បាន​ឲ្យដឹងថា អណ្ដូង​នោះត្រូវ​បាន​គេគ្រប​​​ស្មៅពី​លើ​ និងក្នុង​នោះមាន​ទឹក​ត្រឹម​ទ្រូងតែមិនស្អាត ជម្រៅនោះវា​ជ្រៅបន្តិច​ហើយធ្វើឲ្យគាត់​ពិបាកចេញ​ដោយ​ខ្លួនឯងបាន។ ក្រុម​ជួយ​សង្គ្រោះ​ដែល​បាន​លះបង់​តាមរកគាត់រហូត​បានឃើញ​នៅម៉ោង​ ៩៖៤០​នាទី​យប់ ទាំង​អស់​កំលាំង​ ទាំង​មិនបាន​ហូប​​អី ​ព្រោះ​ត្រូវ​ប្រើពេលអស់មួយថ្ងៃកន្លះទើបរកគាត់​ឃើញ។ អ្នកទាំង​អស់គ្នាពិត​ជា​ធ្វើការងារ​បានល្អមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​សំណាង​ល្អគាត់នៅដឹងខ្លួន​ ហើយ​អាចនិយាយតបតបាន​ច្បាស់​ក្នុង​ពេល​ក្រុមអ្នកស្វែងរកប្រទះឃើញ​គាត់។ ក្រុមអ្នកជួយសង្គ្រោះបាន​ប្រញាប់ប្រញាល់​បោះ​ដប់​ទឹក​សុទ្ធ​ទៅឲ្យគាត់មុនគេ ព្រោះគិតថា គាត់​ស្រេក​ទឹកខ្លាំង​ណាស់ហើយ។ បន្ទាប់មកទើបជួយ​សង្គ្រោះ​គាត់ចេញដោយប្រើបំពង់ជ័រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ពី​បាន​ចេញ​ពី​អណ្ដូង​ហើយ​ គាត់​បាន​និយាយ​ថា«ខ្ញុំបានផឹកទឹកកង្វក់​ក្នុងអណ្ដូងនោះ ហើយ​បាន​ញ៉ាំ​​សត្វ​កង្កែបទាំងរស់ទៀតផង ពេលខ្ញុំ​ចាប់​វា​បាន​ក្នុង​អណ្ដូង។ ​នៅ​ពេល​មិន​អាច​រក​កង្កែប​ដើម្បីញ៉ាំបាន​ទៀត ​​ខ្ញុំ​ចាប់​ផ្ដើមភ័យស្លន់ស្លោ​ព្រោះបើ​មិន​មាន​នរណា​ម្នាក់​រក​ខ្ញុំឃើញ​ទេនោះ ខ្ញុំប្រាកដ​ជានឹងស្លាប់មិនខាន»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ឲ្យ​នំប៉័ង​ទៅ​គាត់​ញ៉ាំ ហើយ​ឲ្យ​វេជ្ជបណ្ឌិត​​បាន​ពិនិត្យ​មើល​សុខ​ភាព​របស់​គាត់ ក្រោយ​ពី​ពិនិត្យ​រួច ឃើញ​ថា​វីតាមីន​ក្នុង​រាង​កាយ​របស់​គាត់​មិន​អីទេ។ ​ក្រុមជួយ​សង្គ្រោះ​បាន​បញ្ជូន​គាត់​ទៅ​កាន់​មន្ទីរ​ពេទ្យ​ឯក​ជន​មួយ​មាន​ឈ្មោះ​ថា ​Pantai ក្នុង​ទីក្រុង Manjung ក្នុងប្រទេស​ម៉ាឡេស៊ី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

លោក​តា​​វ័យ​ចំណាស់​ដដែល ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ គាត់​បាន​ទៅ​ចម្ការ​​​ដើម្បី​ប្រមូល​ផល​ដំណាំ​របស់​គាត់ ​ហើយ​ស្រាប់​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្ដូង​នៅ​កំឡុង​ម៉ោង៩ ព្រឹក​។ ប្រពន្ធ​របស់​គាត់​នៅ​រង់​ចាំញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​ តែ​មិន​ឃើញគាត់​ត្រឡប់​មក​សោះ​ ប្រពន្ធ​ក៏​តាម​ស្វែង​រកដែរ​ តែ​​រក​មិន​ឃើញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​មក​សាច់ញាតិ​របស់​គាត់ចាប់ផ្តើម​ជួយ​តាម​ស្វែង​រក ហើយរាយការណ៍ទៅ​កាន់​​ក្រុម​ជួយសង្គ្រោះដើម្បី​ជួយ​តាម​រក​គាត់នៅម៉ោង​ ៦​ល្ងាច។ ក្រុម​ជួយ​សង្គ្រោះ​តាម​ស្វែងរកគាត់​ពេញ​មួយយប់​ តែ​នៅ​តែ​រកពុំឃើញ ក្រោយ​មក​ប្រពន្ធ​របស់គាត់បានប្រទះឃើញ​ម៉ូតូ​របស់​គាត់​ក្បែរ​អណ្ដូង​ ទើប​រកឃើញគាត់។ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សង្វេគមួយ​ដែល​កើត​លើ​មនុស្សចាស់​វ័យ ៧០​ឆ្នាំទៅហើយ។ ហើយក៏សង្ឃឹម​ថាគាត់​មិនជួប​រឿង​អាក្រក់បែប​នេះម្តងទៀតទៅចុះ៕ (ប្រែសម្រួល៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

Leave a Reply

Your email address will not be published. Required fields are marked *