កូនដេកផ្ងារសុខៗព្រឹកឡើងស្រាប់តែស្ដូកស្ដឹង ​ហៅគ្រូពេទ្យជំនាញមកមើល ទើបដឹងការពិត

បរទេស៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ អាជ្ញាធរខេត្តកាឡាក់ស៊ីន ប្រទេសថៃ បានទទួលដំណឹងថា មានក្មេងប្រុសអាយុ១ខែជាង បានស្លា ប​់ ដោយមិនដឹងមូលហេតុ ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិទី៧ ឃុំខ្លងខាម ស្រុកយ៉ាងតាឡាត ខេត្តកាឡាក់ស៊ីន និងត្រូវបានគេអញ្ជើញឲ្យទៅធ្វើកោសល្យវិច័យ​នៅឯមន្ទីរ​ពេទ្យយ៉ាងតាឡាត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង បុស្បា មានអាយុ ២៣ឆ្នាំ និងលោក ណាវីន មានអាយុ ១៩ឆ្នាំ ត្រូវជាឪពុកម្ដាយ​ទារកដែលទើប​តែ​កើតបានតែ ៤៥ថ្ងៃរូបនេះ បានបង្ហាញការសោកស្ដាយជាពន់ពេក ចំពោះការធ្វេសប្រហែសពួកគេ និងរៀបរាប់ពីសកម្មភាព​នៅយប់កើតហេតុដូចខាងក្រោម ដើម្បីឲ្យបងប្អូនសាធារណជនមានការប្រុងប្រយ័ត្នចំពោះហេតុការណ៍នេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ណាវីន បាននិយាយថា រាល់ព្រឹកគាត់តែងតែងើបមកមើល និងប្រឡែងលេងជាមួយកូនរបស់គាត់ តែចម្លែក​ព្រឹកនេះ ពេលគាត់ភ្ញាក់មក បែរជាឃើញកូនប្រុស​របស់ខ្លួនដេកស្ដូកស្ដឹងមិនដឹងខ្លួនទាល់តែសោះ ពេលគាត់​ស្ទាបខ្លួនកូន បែរជាត្រជាក់ស្រឹប សម្បុរដែលធ្លាប់តែស ប្រែទៅជាជាំខៀវគួរឲ្យ​ងឿងឆ្ងល់មែនទែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមនោះគាត់ស្ទើរតែបាត់់បង់ស្មារតី ធ្វើអ្វីមិនត្រូវ បន្ទាប់មកក៏ដាស់ប្រពន្ធឲ្យមកជួយមើលគ្នា តែគាត់និងប្រពន្ធ ដាស់យ៉ាងណាក៏កូនរបស់ពួកគេមិនកម្រើកដែរ ទើបគាត់គិតថា កូនរបស់គាត់បាន​ស្លា ប​ ់បាត់​ហើយ។ ហេតុការណ៍មួយនេះធ្វើឲ្យគាត់ភិតភ័យ និងក្រៀមក្រំយ៉ាងខ្លាំង គាត់ក៏ស្រែកឲ្យគ្រប់គ្នាក្នុង​ផ្ទះមកមើលហើយ និងទូរស័ព្ទហៅភ្នាក់ងារមកត្រួត​ពិនិត្យនិងធ្វើកោសល្យវិច័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលធ្វើកោសល្យវិច័យពីក្រុមគ្រូពេទ្យជំនាញ ទើបសន្និដ្ឋានបានថា ទារ ក បា.ត់ ប ង់ ជីវិត ដោយសារ​ខ្វះខ្យល់ដកដង្ហើមក្នុងរយៈពេលយូរ ហើយបាន ស្លា ប​់ប្រហែលជាង ៣ម៉ោងទៅហើយ។ ទាំងនេះដែរ ក៏ព្រោះតែ​ទារកដេកផ្ងារនៅលើពូកដែលទន់ ហើយនាង បុស្បា ជាម្ដាយប្រហែលជាកល់ កកូនខ្ពស់ពេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្វើឲ្យ​បរិវេណ ក របស់ទារកគៀបលើផ្លូវដង្ហើមទើបធ្វើឲ្យពិបាកដកដង្ហើម ហើយសំណាងមិនល្អ គឺចំពេល​ដែលទារកកំពុង​តែដេកលង់លក់ ជាហេតុធ្វើឲ្យដង្ហក់ តែចំជាពេលយប់ទាំងឪពុកទាំងម្ដាយ​មិនបានឮ ទើបដង្ហក់រហូត​ដា ច់ខ្យ ល់ ​ស្លា ប​់ តែម្ដងទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះគឺជាហេតុការណ៍មួយ ដែលនាំភាពសោកសៅដល់ក្រុមគ្រួសារទារកយ៉ាងខ្លាំង ហើយទាំងនេះដែរក៏ទុកជា​បទពិសោធន៍ និងចែករំលែកឲ្យគ្រប់គ្នាបានដឹង ព្រោះភាគច្រើន មានកូននៅអាយុក្មេងពេក អាចមិន​ដឹងពី​របៀប​មើលថែកូនតូច ដូច្នោះហើយពេលយប់គួរតែ​ឧស្សាហ៍ងើបមកមើលកូន ២ ទៅ ៣ម៉ោងម្ដង​ទើបជាការ​ប្រសើរ៕ ប្រែសម្រួល៖ស្រីណុច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

Leave a Reply

Your email address will not be published. Required fields are marked *