ឃើញសែងម្ដាយកាត់ថ្ងៃយប់ ភ្លៀងខ្យល់ ទៅមកៗគ្រប់គ្នាឆ្ងល់ ពេលដឹងការពិតអាណិតខ្លោចចិត្ត

គ្រួសារមួយរស់នៅប្រទេសហ្វីលីពីន តែងតែសែងម្ដាយពួកគេ ដោយដាក់ឲ្យដេកក្នុងភួយដែលចងភ្ជាប់​នឹងកំណាត់​ដើមឫស្សី ដើម្បីយកគាត់ទៅលាងឈ​ ាម ព្រោះមានជំងឺតម្រងនោមដំណាក់កាលលាងឈ​ាមតាម​កាលវិភាគ បើទោះបីត្រូវដើរកាត់ថ្ងៃក្តៅ ឬភ្លៀងធ្លាក់យ៉ាងណាក្តី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថានភាពនៃជំងឺរបស់គាត់ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកចែកចាយយ៉ាងព្រោងព្រាត ក្រោយ​ពីម្ចាស់ទំព័រហ្វេសប៊ុកមួយមានឈ្មោះ Kapuso Mo, Jessica Soho យកទៅបង្ហោះ។ កូនប្រុសរបស់​ស្ត្រីរូបនោះមានឈ្មោះ Karl អាយុ ២០ ឆ្នាំ មានក្តីអាណិតចំពោះម្ដាយជាខ្លាំង ហើយគេដឹងថាវិធីតែមួយគត់​ដែលគេអាចជួយម្ដាយ​បានគឺ ដឹកគាត់ទៅកាន់មន្ទីរពេទ្យដើម្បីល​ាងឈ​ាមនេះតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយរឿងកាន់តែលំបាកនោះគឺ ទោះបីអាកាសធាតុមានព្យុះ ឬក្តៅខ្លាំងក៏ដោយ ក៏ពួកគេត្រូវសែងម្ដាយ​ទៅកាន់មន្ទីរពេទ្យដែរ ព្រោះផ្ទះនៅឆ្ងាយពីផ្លូវធំ។ មិនមានវិធីផ្សេងទៀតទេ ដែលពួកគេអាច​នាំម្តាយទៅផ្លូវ​ហាយវេបាន។ ពួកគេក៏ត្រូវធ្វើបែបនេះជាទៀងទាត់ ដើម្បីមិនឲ្យម្ដាយពួកគេខកខានពេលវេលា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិនបើមិនធ្វើដូច្នេះទេ គាត់នឹងត្រូវបង់ថ្ងៃប្តូរឈ​ាមខ្ពស់ជាងនេះមិនខាន។ Karl បានពន្យល់ថា៖ «ទោះបី​មាន​ព្យុះក៏ដោយ យើងត្រូវតែនាំអ្នកម្ដាយដើម្បីទទួលការប្តូរឈ​ាមដែរ។ ផ្ទះរបស់យើងនៅឆ្ងាយពីផ្លូវធំ ហើយ​កាលវិភាគ​មន្ទីរពេទ្យត្រូវតែអនុវត្តតាម។ បើមិនដូច្នោះទេ យើងនឹងបង់ប្រាក់យ៉ាងច្រើន បើខកខាន​ពេលណាមួយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេបានធ្វើបែបនេះអស់រយៈពេលជាយូរមកហើយ ប៉ុន្តែពួកគេពិតជាគ្មានជម្រើសផ្សេងទៀតឡើយ។ បើទោះបីមានរឿងអ្វីកើតឡើងចំពោះម្តាយពួកគេក៏ដោយ Karl បានសន្យាថា នឹងខិតខំរៀនសូត្រ ដើម្បីអាច​ជួយ​បងប្អូន ហើយបញ្ជូនពួកគេទៅសាលារៀន។ រូបគេបានបន្ថែមថា៖ «នៅពេលខ្ញុំឃើញថា ម៉ាក់ជួបការ​លំបាក ខ្ញុំគិតថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំគួរតែខិតខំរៀនសូត្រឲ្យកាន់តែខ្លាំងថែមទៀត ព្រោះបើថ្ងៃណាមួយគាត់មានរឿងអ្វីកើតឡើង យ៉ាងហោច​ណាស់​ ខ្ញុំអាចជួយបងប្អូន ខ្ញុំបាន។ ខ្ញុំខ្លាចថា ខ្ញុំប្រហែលជាមិនអាចបញ្ចប់ការសិក្សាបានទេ ហើយខ្ញុំក៏មិនអាច​ចិញ្ចឹមប្អូនខ្ញុំបានរស់ស្រួលដូចគេឯងដែរ។ ក្នុងនាមជាកូនច្បង ខ្ញុំដឹងថា វាជាការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងការ​អប់រំប្អូនប្រុសខ្ញុំ។ ប៉ុន្តែជាការពិត ខ្ញុំនៅតែសង្ឃឹមថា ម៉ាក់នឹងជាសះស្បើយឡើងវិញ​នាពេលខាងមុខ​ឆាប់ៗ​នេះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សជា​ច្រើនមានក្ដីសង្ឃឹមយ៉ាងមុតមាំថា ម្តាយពួកគេនៅតែអាចធូរស្បើយ ហើយពួកគេអាចរកមធ្យោបាយ​ងាយស្រួល​ជាងមុន ក្នុងការនាំ​ម្តាយទៅកាន់មន្ទីរពេទ្យ។ អ្នកប្រើប្រាស់​បណ្ដាញអ៊ីនធឺណិត រាប់រាប់ពាន់នាក់​បាននាំគ្នាចូលទៅសរសេរ​សារលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត ឯខ្លះទៀតក៏បាននាំសម្ភារៈ និងប្រាក់កាក់​មួយ​ចំនួន​ជូនគ្រួសារមួយនេះផងដែរ៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

Leave a Reply

Your email address will not be published. Required fields are marked *