ឃើញគេដឹកអណ្ដើកដ៏ធំចំណាស់តាមកង់ នាំគ្នាបារម្ភថាគាត់អាចយកធ្វើម្ហូប ពេលនេះដឹង​ការពិតហើយ

រូបភាពអណ្ដើកចំណាស់មួយក្បាល ត្រូវបានគេចែកចាយយ៉ាង​ច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី ១៣ តុលា ឆ្នាំ ២០២០ នេះ ដោយអ្នកសាធារណជនបង្ហាញការចាប់អារម្មណ៍ និងក្ដីព្រួយបារម្ភថា អ្នកចាប់បាន​នោះយកទៅណា ឬធ្វើម្ហូបទេដឹង?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អណ្ដើកមានស្បែកជ្រីវជ្រួញប្រៀបដូច​មនុស្សចាស់ជរាម្នាក់ដែរ ត្រូវបានស្ត្រីម្នាក់​ប្រើខ្សែរឹតយ៉ាងណែន ចងពី​ក្រោយកង ជិះឌុប​តាមផ្លូវ ពេលអ្នកដំណើរផ្សេងទៀត ឃើញគាត់ឌុបអណ្ដើកកម្របែបនេះ ពួកគេក៏សុំស្ត្រី​នោះ​មើល និងសួរនាំដំណើរដើមទង​ខ្លះៗពីអណ្ដើកមួយក្បាលនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីសាកសួរ គេទទួលបានព័ត៌មានត្រួសៗខ្លះមកថា ស្ត្រីអ្នកដឹកអណ្ដើកនោះជាអ្នកប្រទះ​ឃើញដំបូងគេ​ ហើយគាត់បានចាប់យកមកទុកកាលពីថ្ងៃទី ១២ តុលា ឆ្នាំ២០២០ ខណៈវាកំពុងវារគើមៗតាមផ្លូវក្នុងភូមិ ខណៈទឹកជំនន់តាម​ស្រែបានកើនឡើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីខាងលើមានឈ្មោះ ង៉ែត ជន ជាកសិកររស់នៅភូមិត្រពាំងចក ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ តាមរយៈ​ការចារអក្សរនៅស្នូកក្រោមពោះអណ្ដើក​មួយដាក់ឈ្មោះថា គង់ បូវ និងជួរខាងក្រោមដាក់កាលបរិច្ឆេទថ្ងៃទី 4.9.1948 បើសិនខែឆ្នាំទាំងនេះ ជាឆ្នាំដែលគេចាប់វាតាំងពីដំបូងមែន ដូច្នេះគិតមកទល់បច្ចុប្បន្ន អណ្ដើកនេះ​មានអាយុជាង ៧២ឆ្នាំហើយ នេះយើងមិនទាន់រាប់បញ្ចូលថា ពេលចារនោះវាអាយុប៉ុន្មានទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកមួយជួរខាងមុខទៀតសរសេរថា ជីវិត១ដូរជីវិត១។ យ៉ាងណាក្ដី គេមិនដឹងថាតើមានមនុស្ស​ប៉ុន្មាន​នាក់ ធ្លាប់ចាប់វាបាននោះទេ។ សូមបញ្ជាក់ថា គាត់មិនមានបំណងចាប់មកធ្វើម្ហូបទេ សូមកុំយល់ច្រឡំអី ព្រោះគាត់ក៏ជាអ្នកស្រលាញ់ជីវិតសត្វ និងចិត្តធម៌ដែរ។ គាត់បានយកទៅពន្លែងទៅវិញនៅក្នុងស្រះទឹកមួយកន្លែង ដែលមានជម្រៅជ្រៅ​រួចហើយកាលពីព្រឹកថ្ងៃទី១៣ ខែតុលា នេះ៕ អត្ថបទ៖ជាតិបុត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

Leave a Reply

Your email address will not be published. Required fields are marked *