សុខភាព មិននឹកស្មានថាផ្លែក្រូចថ្លុងអាច សម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពអ៊ីចឹងសោះ!

ក្រូចថ្លុងគឺជាប្រភេទផ្លែឈើ ដែលពេញនិយម និងមានគេចូលចិត្តញ៉ាំច្រើន។ ក្រូចថ្លុងផ្គត់ផ្គង់ឲ្យរាងកាយចំនួន វីតាមីនសម្បូរបែប ជាពិសេសគឺវីតាមីន C។ សមាសធាតុវីតាមីននេះមិនត្រឹមតែ ជួយពង្រឹងប្រព័ន្ធភាពស៊ាំថែមទាំងជួយកាត់បន្ថយចំណង់អាហារ រំលាយជាតិខ្លាញ់ជួយ ឲ្យរូបរាងស្រស់ស្អាតទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ការញ៉ាំផ្លែក្រូចថ្លុងសម្រកទម្ងន់បែបណា ទើបមានប្រសិទ្ធភាពខ្ពស់បំផុត? អ្នកខ្លះគិតថាញ៉ាំអាហារតិចចុះ ឬមិនបាច់ញ៉ាំអីផ្សេងទេ គ្រាន់តែញ៉ាំផ្លែក្រូចថ្លុង គឺលទ្ធផលសម្រកទម្ងន់បានល្អហើយ។ តែវិធីនេះខុសបច្ចេកទេសច្បាស់ហើយ វាធ្វើឲ្យប្រព័ន្ធរំលាយអាហារត្រូវខូចខាត នាំឲ្យរលាកក្រពះ និងប៉ះពាល់ដល់សុខភាព…​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូច្នេះ ពេលញ៉ាំក្រូចថ្លុងសម្រកទម្ងន់ អ្នកគួរយល់ច្បាស់ការ កំណត់ចំណាំទូទៅរបស់អ្នកជំនាញ។ យោងទៅតាមការស្រាវជ្រាវ បានឲ្យឃើញថាក្នុងផ្លែក្រូចថ្លុងមានច្រើនសារជាតិសសៃ ជួយបង្កើនសមត្ថភាព រំលាយអាហារ វីតាម៉ីន C ជួយប្រឆាំងនឹងចំណង់អាហារ។ ញ៉ាំផ្លែក្រូចថ្លុងជួយរក្សារាងមិនឲ្យធាត់ ប៉ុន្តែត្រូវញ៉ាំត្រូវរបៀបដូចខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលព្រឹក៖ ញ៉ាំអាហារទៀងពេល ដែលបានកំណត់និងមិនរំលងពេល។ ក្រោយពេលទទួលទានអាហាររួចស្រេចហើយ ញ៉ាំពាក់កណ្ដាលផ្លែក្រូចថ្លុង។ ពេលនេះក្រូចថ្លុងនឹងជួយជំរុញការប្រើប្រាស់ថាមពលឆាប់រហ័ស កម្ចាត់ជាតិខ្លាញ់សល់ ចេញទៅក្រៅនិងមិនប៉ះពាល់ដល់សុខភាព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលថ្ងៃត្រង់៖ នៅពេលញ៉ាំអាហារថ្ងៃត្រង់ មិនចាំបាច់ផ្គត់ផ្គង់គ្រប់គ្រាន់សារជាតិ ដូចពេលព្រឹកទេ ដូច្នេះអាចញ៉ាំតាមចំណង់ចំណូលចិត្តបាន។ ប៉ុន្តែត្រូវកាត់បន្ថយជាតិខ្លាញ់ និងបង្កើនការញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើន ព្រោះវាសម្បូរសារជាតិសសៃល្អ សម្រាប់ដំណើរការសម្រកទម្ងន់របស់អ្នក។ ជាពិសេសចុងក្រោយ កុំភ្លេចពិសាបន្ថែមទឹកផ្លែក្រូចថ្លុងមួយកែវណា៎!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលយប់៖ ចំណែកពេលយប់វិញ មិនចាំបាច់ញ៉ាំច្រើនសារជាតិចិញ្ចឹមទេ គ្រាន់តែញ៉ាំបំបាត់ឃ្លានគឺបានហើយ។ ក្រោយពេលញ៉ាំហើយអាចញ៉ាំ ពាក់កណ្ដាលផ្លែក្រូចថ្លុងដើម្បីបន្សុទ្ធរាងកាយ សម្រកទម្ងន់ល្អបំផុត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយនឹងការកំណត់ចំណាំ ក្នុងការញ៉ាំផ្លែក្រូចថ្លុងសម្រកទម្ងន់ខាងលើនេះ អាចជួយឲ្យអ្នកទាំងអស់គ្នាទទួល បានរូបរាងតូចស្រលូន និងស្រស់ស្អាតទៀតផង។ ទន្ទឹមនឹងនោះអ្នកគួររក្សាការញ៉ាំ ផ្លែក្រូចថ្លុងក្នុងរយៈពេលយូរទើប ទទួលបានលទ្ធផលដូចបំណង។

Leave a Reply

Your email address will not be published. Required fields are marked *