កូវីដកំពុងឆ្លងដូចព្យុះ ឥណ្ឌាកេីតចេញជំងឺមួយទៀតធ្វើឱ្យងងឹតភ្នែក លើអ្នកជាសះស្បើយកូវីដ……..

ករណី​ជា​ច្រើន​នៃ​ជំងឺ mucormycosis ដែល​ជា​ធម្មតា​ហៅ​ថា Black Fungus នោះ ត្រូវ​បាន​រក​ឃើញ​កើត​លើ​អ្នក​ជា​សះស្បើយ​ពី​កូវីដ-១៩ នៅ​រដ្ឋ Gujarat ប្រទេស​ឥណ្ឌា ។ ករណី​ឆ្លង​នៃ​រោគ​មួយ​នេះ បាន​កើន​ឡើង​ខ្លាំង ខណៈ​រដ្ឋ Gujarat កំពុង​ផ្ទុះ​ឆ្លង​វីរុស​កូវីដ-១៩ ដែរ​ផង​នោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៨ នាក់​នៅ​ក្រុង Surat បាន​ងងឹត​ភ្នែក​ទាំង​សង​ខាង​របស់​ពួកគេ ដោយសារ​តែ​ជំងឺ mucormycosis នេះ ក្រោយ​ពួកគេ​បាន​ជា​សះស្បើយ​ពី​វីរុស​កូវីដ-១៩ ។ អ្នក​ជំងឺ​ទាំង​នោះ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​វិញ​ភ្លាមៗ ក្រោយ​ងងឹត​ភ្នែក​បែប​នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​រយៈពេល ១៥ ថ្ងៃ​ចុងក្រោយ​នេះ ក្រុង Surat បាន​ប្រកាស​រក​ឃើញ​យ៉ាង​ហោច​ណាស់ ៤០ ករណី​នៃ​ជំងឺ black fungus ដោយ​ក្នុង​នោះ​មាន ៨ នាក់​បាន​ងងឹត​ភ្នែក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោគ​ឆ្លង ដែល​កើត​ក្រោយ​វីរុស​កូវិដ-១៩ នេះ អាច​ព្យាបាល​បាន ប៉ុន្តែ​ប្រសិន​បើ​ទុក​ចោល​មិន​ព្រម​ព្យាបាល ឬ​ព្យាបាល​មិន​ទាន់​ពេលវេលា ស្ថានភាព​អាច​ឈាន​ទៅ​ដល់​ពិការ​ភ្នែក និង ​ក្នុង​ករណី​ខ្លះ​អាច​ធ្ងន់​រហូត​ស្លាប់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Indiatoday

Leave a Reply

Your email address will not be published. Required fields are marked *