ពស់ភក់ Selangor ដែលបាត់ខ្លួនអស់រយៈពេល ១០៦ ឆ្នាំមកហើយ ស្រាប់តែបង្ហាញខ្លួនជាថ្មី

សារព័ត៌មាន Star Online បានរាយការណ៍ថា អ្នកធម្មជាតិវិទ្យានៃតំបន់អាស៊ានបានប្រទះឃើញពស់ភក់ Selangor ដែលជាប្រភេទសត្វពស់កម្របំផុត នៅប្រទេសសិង្ហបុរី បន្ទាប់ពីវាត្រូវបានគេឃើញចុងក្រោយនៅឆ្នាំ ១៩១៤ សម័យសង្គ្រាមលោកលើកទី ១ អស់រយៈពេល ១០៦ ឆ្នាំមកហើយគ្មាននរណាម្នាក់បានឃើញវាទេ។

រហូតមកដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២០ លោក Dennis Chan អាយុ ២៦ ឆ្នាំ​ និងមិត្តភក្តិដែលជាអ្នកជំនាញខាងធម្មជាតិ លោក Neo Xiaoyun អាយុ ២៤ ឆ្នាំ បានធ្វើដំណើរស្វែងយល់ពីធម្មជាតិ ក៏ប្រទះឃើញពស់នេះកំពុងហែលទឹកនៅក្នុងលូបង្ហូរទឹកបេតុងនៅក្បែរវាលដីល្បាប់ឈ្មោះ Nee Soon នៅម៉ោង ១០ ព្រឹក ទើបគាត់ថតរូបទុក ហើយលែងពស់ឱ្យទៅតាមផ្លូវរបស់វា។

ក្រោយមកលោក Lee Kong Qian មកពីសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិបានចុះផ្សាយរូបភាព និងរបាយការណ៍ស្តីពីការរកឃើញពស់នេះ ហើយផ្លាស់ប្តូរស្ថានភាពពស់នេះនៅសិង្ហបុរី ដោយគេនៅមិនទាន់ដឹងច្បាស់ថាតើវានៅសេសសល់ឬអត់ ហើយក៏បង្ហាញថានៅមានសេសសល់។

ចំពោះពស់ភក់ Selangor ដែលត្រូវបានគេឃើញចុងក្រោយនៅឆ្នាំ ១៩១៤ នៅចម្ការកៅស៊ូមួយនៅក្រុង Bukit Sembawang នៃប្រទេសសិង្ហបុរី ហើយផ្ញើទុកនៅសារមន្ទីរក្នុងក្រុង Dublin ប្រទេសអៀរឡង់។

“ប្រភេទសត្វនេះកម្រមានណាស់នៅក្នុងតំបន់ ដោយរូបថតដែលបានផ្សព្វផ្សាយ និងបង្ហាញខ្លួនតែក្នុងឆ្នាំ ២០១៨ ប៉ុណ្ណោះ” នេះបើតាមសម្តីរបស់លោក Lu Ing Sind ស្ថាបនិកសមាគមសត្វវិទ្យា និងបាននិយាយទៀតថា ការរកឃើញនេះបានទទួលការទទួលស្គាល់ពីអ្នកវិទ្យាសាស្រ្តក្នុងប្រទេសសិង្ហបុរីហើយ ហើយបានលើកឡើងនូវក្តីសង្ឃឹមថាពស់នេះនឹងនៅតែមាននៅក្នុងឧបទ្វីបម៉ាឡេស៊ី៕ ប្រភព៖ សករាជ

Leave a Reply

Your email address will not be published. Required fields are marked *