ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អញ្ជេីញចុះត្រួតពិនិត្យ និងសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងតែប្រចាំការ

នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះត្រួតពិនិត្យ និងសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងតែប្រចាំការតាមបណ្តាខណ្ឌមួយចំនួន។

ដោយនៅលើផេកផ្លូវការរបស់ឯក​ឧត្ដមបានសរសេរបង្ហោះយ៉ាងដូច្នេះថា «ដោយការយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ដែលកំពុងតែប្រចាំការតាមគោលដៅបិទខ្ទប់ តាមបណ្តាខណ្ឌមួយចំនួន នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះត្រួតពិនិត្យ និងសួរសុខទុក្ខដោយផ្ទាល់ចំពោះកងកម្លាំងប្រចាំការទាំងអស់ ដោយបាននាំយកជាអាហារសម្រន់ និងថវិកាមួយចំនួនប្រគល់ជូនដល់មន្ត្រីប្រចាំការផងដែរ ។ នេះគឺជាទឹកចិត្តមួយដ៏ធំធេងរបស់ឯកឧត្តមស្នងការ ដែលបានចុះផ្ទាល់ ជាពិសេសជាការលេីកទឹកចិត្តដ៏ខ្លាំងក្លាដល់មន្ត្រីក្រោមឱវាទដែលកំពុងតែបំពេញភារកិច្ច តាមគោលដៅបិទខ្ទប់»៕

Leave a Reply

Your email address will not be published. Required fields are marked *