ឈប់ឆ្ងល់ទៅ! យុវជន ចៅ ភត្រា ចង់បានចាប៉ីដងវែងតែ អាចារ្យធំ ឱ្យទ្រទៅវិញ ព្រោះមូលហេតុមួយនេះ…(មានវីដេអូ)

ក្រោយពីប្រកាសផ្ដល់ឧបករណ៍ភ្លេងខ្មែរ ចាប៉ីដងវែង ដល់យុវជនខ្មែរស្រលាញ់ចង់ថែវប្បធម៌ជាតិ ចៅ ភត្រា កាលពីពេលកន្លងទៅ ស្រាប់តែពេលនេះ អាចារ្យ ធំក៏បានផ្ដល់ជូនរួចហើយ តែដោយសារមានសប្បុរសជនជួយជាឧបករណ៍ចាប៉ីដល់យុវជនរូបនេះរួចហើយ ដូច្នេះលោក អាចារ្យធំ ក៏សម្រេចផ្ដល់ជាឧបករភ្លេងខ្មែរគឺ ទ្រ ជំនួសវិញ ដើម្បីលើកទឹកចិត្តអ្នកបន្តវេនចូលរួមអភិរក្សវប្បធម៌ខ្មែររូបនេះ។

ដោយនៅលើហ្វេសប៊ុករបស់ អាចារ្យធំ បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ចាប៉ី​ ត្រូវបានលោកបង​ Sophen Nou​ ជួយដល់ប្អូនហេីយ! អ៊ីចឹងបង​សូមជួយ​ ទ្រ១​ ដែរ​ តបតាមការសំណូមពរផ្ទាល់របស់ប្អូន​ណាប្អូន​ ចៅ ភេត្រា​, អរគុណលោកគ្រូ​ Sup Sakara សុខចិត្តចែក​ ទ្រសំណព្វឱ្យ​ មិនយកពេញតម្លៃ​ ដល់អ្នកជំនាន់ក្រោយបាន​ បន្តរក្សា​ រៀនសូត្រ​, ស្រឡាញ់វប្បធម៌​ខ្មែរ ថែអ្នកវប្បធម៌ផង​,បេីកោសិការ វប្បធម៌​ដុះហេីយ​ កុំទុកគាត់ឱ្យរងា​, បញ្ជាក់៖​ ទ្រ​ បងផ្ញេីតាមឡាន​ ថវិកា​ បងផ្ញេីតាមវីង​ ព្រោះកូវីដចង្រៃ!»។

គួរបញ្ជាក់ផងដែរថា កាលពីកន្លងទៅលោក អាចារ្យធំ បានប្រកាសនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា «ពេលនេះរូបបងផ្ទាល់ក៏កំពុងស្ថិតក្នុងស្ថានការ​ ទឹកដល់ច្រមុះដែរប្អូន​! តែសមត្ថភាព​ រួមនឹងឆន្ទៈដ៏មុតមាំចង់បន្តវេន​ ស្នងមរតកវប្បធម៌ដូនតារបស់ប្អូន​ បានធ្វេីឱ្យ​ ឈាម​មនសិការ​របស់ខ្មែរទូទៅរួមនឹងបង​ម្នាក់នេះ​ ពិតជាស្ញប់ស្ញែង និងមានមោទនភាព​ចំពោះរូបប្អូនខ្លាំងណាស់។

បងពិតជាគ្មានលទ្ធភាពអ្វីផ្សេងក្រៅពី​ ប្រកាសលក់​ #ខ្សែក​ #អង្កាំបុរាណ​ ដែលជាកេរផ្ទាល់របស់បង​ ដេីម្បីបានថវិកា​ យកទិញ​ #ចាប៉ីថ្មីមួយគ្រឿង​ ជូនដល់ប្អូនប្រុស​ ដេីម្បីសមតាមបំណង​ ចង់បន្តវេន​ ចាប៉ីបូរាណ​ តពីព្រឹទ្ធាចារ្យ​យេីង​ក្នុងនាមជា​ កោសិការវប្បធម៌នៃជាតិខ្មែរដ៏ឧត្តម។

បេីបងប្អូនមានបំណងចង់ជាវ​ #ខ្សែក​ #អង្កាំបូរាណ​ របស់ខ្ញុំដេីម្បីយកថវិការ​ ទិញចាប៉ីជូនដល់ប្អូនប្រុស​ ច្រឹក​-សេ​ ហៅ​ ចៅ​-ភាត្រា​ រស់នៅ​ ឃុំស្នួល​ ស្រុក​ក្រឡាញ់​ ខេត្តសៀមរាប សូមទាក់ទងមកខ្ញុំ​ អាចារ្យធំ​ផ្ទាល់។
សូមអរគុណ​!»៕

Leave a Reply

Your email address will not be published. Required fields are marked *