ទប់ទឹកភ្នែ កមិនជាប់ទេ ស្នេហ៍ស្មោះពិតជាមានលើលោក! ពិតជាអាណិ តលោកតាខ្លាំងណាស់…

ពិតជាសង្វេគខ្លោចចិត្តអាណិត និងសរសើរទឹកចិត្តស្មោះស្ម័គ្ររបស់លោកតាវ័យចំណាស់រូបនេះខ្លាំងណាស់ ខណៈដែលភរិយាដែលធ្លាប់រួមរស់ជាមួយគ្នាអស់រយៈពេលជាង ៧០ឆ្នាំ បានឃ្លៀតកាយឆ្ងាយទៅ ក្នុងពេលបូជាស ពលោកបង្ហូរទឹកភ្នែកអង្គុយក្បែរមឈូសដែលមានភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ក្នុងអារម្មណ៍របស់គាត់ប្រាកដជាឈឺចិត្តខ្លាំងណាស់។

ឃើញរូបភាពជាច្រើនសន្លឹកតាមរយៈការបង្ហោះចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើអោយមហាជនជាច្រើនបានស៊ែរចែករំលែក ដោយចូលរួមរំលែកទុក្ខគ្រួសារស,ព និងបានកោតសរសើរនូវទឹកចិត្តស្រលាញ់ភរិយារបស់លោកតារូបនេះផងដែរ។

ដោយនៅលើហ្វេសប៊ុកឈ្មោះថា Chovy Sambath ដែលជាចៅស្រីបានបង្ហោះភ្ជាប់សំណេរយ៉ាងដូច្នេះថា «ជិត70ឆ្នាំហើយ ទោះបីរៀបការហើយគ្មានសូម្បីតែកូន, រូបរាងផ្លាស់ប្ដូរ ទោះក្លាយជាសាកសពក៏នៅតែស្រលាញ់ ទោះប្រពន្ធក្លាយជាសាកសព្វនៅតែខ្លាចប្រពន្ធឈឺ ខ្លាចប្រពន្ធទៅម្នាក់ឯង ,ស្នែហ៍ស្មោះពិតជាមានលើលោក ស្នែហា តានិងយាយខ្ញុំ»៕

Leave a Reply

Your email address will not be published. Required fields are marked *