ព្រះនាងតូច​ នរោត្ដម ជេនណា បួងសួងឱ្យប្រជាជាតិខ្មែរ​រួចផុតពីជំងឺកូវីដ១៩

ក្នុងគ្រាដែលកម្ពុជា ក៏ដូចជាប្រទេសទាំងឡាយក្នុងពិភពលោកកំពុងជួប​បញ្ហាជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩ ព្រះនាងតូច​ នរោត្ដម ជេនណា បានយកព្រះទ័យទុកដាក់ និងបួងសួងឱ្យប្រជាជាតិខ្មែរ​រួចផុតពីជំងឺដ៏កាចសាហាវនេះ។

ដោយនៅលើហ្វេសប៊ុករបស់ព្រះនាង បានបង្ហោះដូច្នេះថា «ក្នុងគ្រាដែលកម្ពុជា ក៏ដូចជាប្រទេសទាំងឡាយក្នុងពិភពលោកកំពុងជួប​បញ្ហាជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩នេះ​ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំវិធានការទប់ស្កាត់ជាបន្តបន្ទាប់ដោយ​ក្តីព្រួយបារម្ភជាខ្លាំងចំពោះអាយុជីវិតបងប្អូនពុកម៉ែមាមីងប្រជាជនទាំងអស់។

ក្នុងនាម ខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំសូមបួងសួងដោយអង្វរក្រាបថ្វាយបង្គំ ដល់ទសបារមីទេវតាថែរក្សាចក្រវាឡទាំងមូល ទសបារមីវត្ថុសក្តិសិទ្ធិដ៏មានតេជៈខ្លាំងក្លានៅលើលោកទាំងអស់ សូមព្រះមេត្តាព្រះរាជទានព្រះពរជ័យ និងសង្គ្រោះប្រជាជាតិខ្មែរ​ទាំងមូលអោយរួចផុតពីជំងឺកូវីដ១៩ អោយបានឆាប់ៗបំផុតផង។

ទន្ទឹមនិងនេះសូមពុកម៉ែមាមីងបងប្អូនទាំងអស់មេត្តាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានការការពារ បីកុំ បីការពារ ជាប្រចាំ។»៕

Leave a Reply

Your email address will not be published. Required fields are marked *