ភ្ញាក់ផ្អើល!ស្ងាត់ៗ សុគន្ធ និសា ហោះទៅដល់ Boston ក្រោយសះស្បើយពីជំងឺកូវីដ១៩ មិនបានប៉ុន្មានផង

តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស មុននេះបន្តិចបានធ្វើឱ្យមហាជនអ្នកគាំទ្រស្រឡាំងកាំងមិននឹកស្មានដល់ ព្រោះស្ងាត់ៗស្រាប់តែទៅដល់ Boston ក្រោយខ្លួនទើបជាសះស្បើយពីជំងឺកូវីដ១៩ ចុងខែមិនា កន្លងមក។

ដោយនៅលើហហ្វេសប៊ុករបស់តារាស្រីរូបនេះបង្ហោះមុននេះបន្តិចឱ្យដឹងថា​ «-​ខ្ញុំបានមកដល់​ Boston ថ្ងៃទី​ 16​,04,2021​ មានការចាំបាច់ត្រូវតែមក​ ពេលរួចរាល់ការងារប្រចាំគ្រួសារហេីយខ្ញុំនឹងត្រឡប់ទៅប្រទេសយេីងវិញ​ ជិត​ 10ឆ្នាំហេីយដែលមិនបានមក»៕

Leave a Reply

Your email address will not be published. Required fields are marked *