៣ នាក់ដែលរកឃើញជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីលើកដំបូងនៅកម្ពុជា គឺមកពីប្រទេស ២ នេះ…

នៅថ្ងៃទី​ ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរាយការណ៍ពីការវិភាគរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី (ប្រភេទ UK variant 20I/501Y.V1, VoC 202012/01 និង B.1.1.7) លើជនជាតិបរទេស ៣ នាក់ដែលមកកាន់កម្ពុជាថ្មីៗនេះ ។

ក្នុងចំណោមអ្នកដំណើរដែលចូលមក កម្ពុជា និង វិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មីនេះមានដូចតទៅ ៖ ១. បុរសជនជាតិឥណ្ឌា អាយុ ២៨ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ ២. ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ ។ ៣. ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកជំងឺទាំងបីនាក់ខាងលើនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ រួចហើយ ៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖ ប្រភព៖ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *