ជួនគ្នាម្ល៉េះ ពេជ្រ សូលីកា និង អែនជេឡា បង្ហើរសំនៀងជាភាសាថៃពីរោះមិនចាញ់គ្នា

កាលពីម្សិលមិញនេះតារាចម្រៀងស្រីពីរដួងប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញសមត្ថភាពថ្មីដោយច្រៀងបទជាភាសាបរទេសគឺភាសាថៃ ដោយក្នុងនោះពិតជាជួនគ្នាមែនដោយអ្នកទាំងពីរបានបកស្រាយបទចំណងជើងដូចគ្នាទៀតផង។​

តារាទាំងពីរដួងខាងលើមាន ពេជ្រ សូលីកា និងកញ្ញា អែនជេឡា ពួកគេមិនត្រឹមតែមានទឹកដមសម្លេងពីរោះច្រៀងជាភាសាជាតិប៉ុណ្ណោះទេ សូម្បីតែភាសាភាសាថៃ ក៏នាងអាចបកស្រាយបានយ៉ាងពីរោះលន្លង់លន្លោចបំពេរអារម្មណ៍ថែមទៀតផង។​

ជាក់ស្ដែងថ្មីៗនេះ តារាស្រីតូចច្រឡឹងពីរដួងនេះ បានបញ្ចេញស្នាដៃថ្មី Cover បទចម្រៀងជាភាសាថៃមានចំណងជើងថា ”สองใจสองใจ” ប្រែជាភាសាខ្មែរ” “ដួងចិត្តពីរ” ដែលជាបទចម្រៀងនៅក្នុងរឿង” ឃុនឆាង ឃុនផែន”។​

យ៉ាងណាមិញស្រាប់តែមកដល់ថ្ងៃនេះនៅក្នុងផេគផ្លូវការរបស់តារាស្រី អែនជេឡា បែរជាបានលុបចោលការCover នោះបាត់ មិនជាមូលហេតុអី តែជាក់ស្តែង ពេជ្រសូលីកា បានរក្សាទុកវីដេអូនោះដដែរ។ កុំ​ខាត​​ពេល​យូរ​មក​តាមដានវីដេអូ cover របស់ ពេជ្រ សូលីកា ខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *