លោកតា៩២ឆ្នាំ សុំគ្រូពេទ្យបំពេញប្រាថ្នាចុងក្រោយ១មុនលាចាក ធ្វើឲ្យគ្រប់គ្នារំជួលចិត្តខ្លាំង

កាលពីពេលថ្មីៗនេះ រូបភាពរបស់គូស្នេហ៍វ័យចំណាស់មួយគូ កាន់ដៃគ្នានៅលើគ្រែមន្ទីរពេទ្យ បានធ្វើឱ្យមនុស្សរាប់លាននាក់នៅប្រទេសចិន រំជួលចិត្តជាខ្លាំង។ យោងតាមបណ្ដាញផ្សព្វផ្សាយចិន បានឲ្យដឹងថា លោកតាដែលជាប្តីមានអាយុ ៩២ ឆ្នាំបាននិយាយថា បំណងប្រាថ្នាចុងក្រោយរបស់គាត់​ចង់ជួបប្រពន្ធគាត់អាយុ ៩៥ ឆ្នាំ ដោយត្រឡប់ទៅផ្ទះវិញ ហើយរង់ចាំសេចក្តីស្លាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាដែលត្រូវបានគេស្គាល់ឈ្មោះថា Feng មកពីទីក្រុង Ningbo ប្រទេសចិន ត្រូវបានគេរាយការណ៍ថា គាត់បានលាចាកលោកនៅឯផ្ទះ បន្ទាប់ពីបានជួបមុខប្រពន្ធបានរយៈពេលត្រឹមតែ ២ម៉ោង។ យោងតាមសារព័ត៌មាន People’s Daily បានឲ្យដឹងថា ប្តីប្រពន្ធមួយគូនេះ បានរៀបការអស់រយៈពេល ៦៦ ឆ្នាំមកហើយ លោកទាំងពីរបានទទួលការព្យាបាលនៅឯមន្ទីរពេទ្យ Yingzhou ក្នុងទីក្រុង Ningbo ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពនេះ ត្រូវបានគេថតនៅថ្ងៃដែលលោកតា Feng បានទទួលមរណភាពតែម្ដង ហើយត្រូវបានគេចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមចិននានា បន្ទាប់ពីមានការបែកធ្លាយរូបភាពទាំងនោះ នៅលើបណ្ដាញអ៊ីនធឺណិត។ លោកតា Feng មានជំងឺបេះដូងធ្ងន់ធ្ងរ ហើយបានស្នាក់នៅក្នុងបន្ទប់ថែទាំជាន់ទី៣ ខណៈដែលប្រពន្ធគាត់បានបាក់ឆ្អឹង និងព្យាបាលនៅជាន់ទី១៤ ក្នុងមន្ទីរពេទ្យតែមួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្តីប្រពន្ធលោកតា លោកយាយ មិនបានជួបគ្នាអស់រយៈពេលជាងមួយខែហើយ។ ស្ថានភាពរបស់លោកតា Feng គឺមានលក្ខណៈធ្ងន់ធ្ងរ ហើយត្រូវព្យាបាលនៅឯអង្គភាពថែទាំមនុស្សចាស់ រយៈពេលជាងមួយសប្តាហ៍។ ក្រៅពីជំងឺបេះដូង គាត់មានរោគសញ្ញាជំងឺសរសៃប្រសាទសរីរាង្គច្រើនទៀត។ លោកតាប្រាថ្នាចង់ស្លាប់ នៅផ្ទះដោយសេចក្តីស្ងប់សុខ ដូច្នេះគាត់ និងក្រុមគ្រួសារបានស្នើសុំឱ្យមន្ទីរពេទ្យ បញ្ឈប់ការព្យាបាល និងអនុញ្ញាតឲ្យគាត់ចាកចេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលកូនៗ របស់លោកតា Feng រៀបចំឯកសារឲ្យគាត់ចាកចេញពីមន្ទីរពេទ្យ ភ្លាមនោះលោកតា Feng ក៏ចាប់ផ្តើមមានចិត្តស្ទាក់ស្ទើរទៅវិញ។ តាមរបាយការណ៍បានឲ្យដឹងថា កូនស្រីរបស់លោកតា Feng បានសួរគាត់ថា៖ «ពុក សម្រេចិត្តបន្តការព្យាបាលហើយឬនៅ? លោកតា Feng បានគ្រវីក្បាល ហើយឆ្លើយថា៖ «ពុកមិនបានឃើញម៉ែកូនជាយូរមកហើយ។ ពុក​នឹក​គាត់ណាស់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រួសាររបស់លោកតា Feng បានប្រាប់ពីបំណងប្រាថ្នាចុងក្រោយរបស់គាត់ទៅកាន់ក្រុមគ្រូពេទ្យ គឺគាត់ចង់ជួបប្រពន្ធសម្លាញ់ និងកាន់ដៃគាត់ជាលើកចុងក្រោយ។ វេជ្ជបណ្ឌិតក៏បានអនុញ្ញាតឱ្យពួកគាត់បានជួបគ្នាតាម​បំណង។ សារព័ត៌មានបានរាយការណ៍ទៀតថា ការជួបជុំដែលជាបំណងប្រាថ្នាចុងក្រោយ អាចឲ្យពួកគាត់អាចកាន់ដៃគ្នា បានធ្វើឡើងនៅក្នុងមន្ទីរពេទ្យជាន់ទីបី នាព្រឹកនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ Feng បាននិយាយទៅកាន់ប្តីគាត់ថា៖ «ខ្ញុំនឹងថែខ្លួនឯង បន្ទាប់ពីខ្ញុំបានជាសះស្បើយ ខ្ញុំនឹងទៅផ្ទះដើម្បីរកតា»។ គិលានុបដ្ឋាយិកាម្នាក់ឈ្មោះ Wang Yanfang បានរំជួលចិត្តជាខ្លាំងនៅកន្លែងកើតហេតុ ដូច្នេះគាត់ក៏បានយកទូរស័ព្ទដៃចេញ ហើយផ្តិតយករូបភាពទាំងនោះតែម្តង។ អ្នកគ្រូពេទ្យបាននិយាយថា អ្នកស្រីមានអារម្មណ៍សប្បាយរីករាយ ដែលមន្ទីរពេទ្យអាចរៀបចំការជួបជុំឲ្យពួកគាត់បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អ្នកគ្រូពេទ្យមានអារម្មណ៍រំជួលចិត្ត ចំពោះស្នេហាដែលបានលះបង់របស់គូស្នេហ៍វ័យចំណាស់មួយគូនេះ។ គាត់បានបន្ថែមថា៖ «ខ្ញុំមិនដឹងថា តើខ្ញុំនឹងអាចជួបគ្នាបែបនេះ នៅចុងបញ្ចប់នៃជីវិតរបស់ខ្ញុំដែរឬអត់ទេ»។ អ្នកប្រើប្រាស់អ៊ីនធឺណិតរាប់រយរាប់ពាន់នាក់ បានកោតសរសើរចំពោះការលះបង់ របស់គូស្នេហ៍ពួកគាត់ចំពោះគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតា Feng ត្រូវបានមន្ទីរពេទ្យអនុញ្ញាតឲ្យចេញនៅម៉ោង ១១ ព្រឹក បន្ទាប់ពីបានជួបជាមួយប្រពន្ធគាត់រួច។ គាត់បានទទួលមរណភាពនៅម៉ោង ១ រសៀលនៅផ្ទះ។ ើលោកទាំងពីរនាក់ បានធ្វើឲ្យគ្រប់គ្នាមានក្តីអាណិតជាខ្លាំង តែក៏ត្រេកអរផងដែរ ព្រោះបានឃើញគាត់សម្រេចបំណងប្រាថ្នាចុងក្រោយដ៏មានន័យ៕(បងប្រែដោយ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

Leave a Reply

Your email address will not be published. Required fields are marked *