របរចិញ្ចឹមបង្កងទឹកសាបរបស់អ្នកភូមិមួយ អាចរកចំណូលបានពី ៥០០ទៅ ១០០០ដុល្លាក្នុង១ខែ

ប្រជាកសិកររស់នៅតំបន់ដែនគោកនៃខេត្តបាត់ដំបង ជាច្រើនគ្រួសារ បាននាំគ្នាផ្តើមងាកមកចិញ្ចឹមបង្កងទឹកសាបបន្ថែមជំនួសមុខរបរផ្សេងៗ ដោយសារការសម្លឹងមើលឃើញតម្រូវការទីផ្សារខ្ពស់ និងមានហាងឆេងល្អ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គឹម សីលា នាយកមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:សិល្បៈសូនរូបមរតកអង្គរ ស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានរៀបរាប់អោយដឹងកាលពីកន្លងទៅថា ការចាប់យកមុខរបរបន្ថែមចិញ្ចឹមសត្វបង្កងនេះ ដោយសារមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:សិល្បៈសូនរូប គ្រប់គ្រងដោយលោកផ្ទាល់ បច្ចុប្បន្នបានប្រឈមនឹងបញ្ហាខ្វះខាតខ្លាំងលើការផ្គត់ផ្គង់ចំណីអាហារ ការហូបចុកប្រចាំថ្ងៃរបស់កូនសិស្សជាក្មេងកំព្រាជាច្រើននាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបនាំឲ្យរូបលោកបែកគំនិត ចាប់យករបរថ្មីមួយទៀត គឺមុខរបរចិញ្ចឹមបង្កងព្រោះបច្ចុប្បន្នម្ហូបពីបង្កង គឺជាអាហារដ៏មានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋទូទៅ ហើយនឹងមានតម្លៃខ្ពស់នៅលើទីផ្សារដែលវានាំឲ្យលោករកប្រាក់ចំណូលបានមួយផ្នែកទៀតដើម្បីទ្រទ្រង់ដល់ជីវភាពរស់នៅរបស់សិស្សក្មេងកំព្រាក្នុងមជ្ឍមណ្ឌល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ក្រោយការចាប់ផ្តើមដំណើការចិញ្ចឹមបង្កងបានរយះពេល ៥ខែ ផែនការរបស់លោកនេះទទួលបានជោគជ័យជាបន្តបន្ទាប់ប្រមាណជា ៥០% និងមានការបញ្ជាទិញកូនពូជបង្កងពីប្រភពផ្សេងៗជាច្រើន ដូចជាពីខេត្តបាត់ដំបង រតន:គីរី ខេត្តស្ទឹងត្រែង កំពង់ឆ្នាំង ខេត្តពោធិសាត់ បន្ទាយមានជ័យ សៀមរាប និងខេត្តព្រះវិហារជាដើម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបញ្ជាក់បន្តថា របរចិញ្ចឹមបង្កងមិនសូវហត់នឿយច្រើនទេ ហើយចំណាយពេលវេលាថែទាំក៏តិច មានអាងចិញ្ចឹមចំនួន ៧អាង ក្នុងមួយវគ្គ៣ខែ ផ្តល់ប្រាក់ចំណូលបានចាប់ពី ៥០០ ទៅ ១០០០ដុល្លាអាមេរិក ហើយបច្ចុប្បន្នលោកបានពង្រីកអាងចិញ្ចឹមរហូតទៅដល់ ២ទីតាំង និងមានបង្កងទាំងតូចទាំងធំសរុបចំនួន ១សែន ៥ម៉ឺនក្បាល ដោយបានបែងចែក៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ទីតាំងចិញ្ចឹមភ្ញាស់កូនពូជទុកសម្រាប់លក់ ឬសម្រាប់បង្រៀនដល់កសិករដែលចង់ចេះ ចង់ចិញ្ចឹមបង្កងដោយមិនយកកម្រៃអាចរកប្រាក់ចំណូលបាន និងទីតាំងទី២ ចិញ្ចឹមសម្រាប់តែលក់សាច់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វបង្កងទឹកសាបសម្រាប់លក់កូនពូជចិញ្ចឹមក្នុងរយៈពេល ១ខែ ចាប់លក់បាន ក្នុងបង្កង ១ក្បាល លក់បានតម្លៃចាប់ពី ១៥០០រៀល ដល់ ៤០០០រៀល ដោយឡែកការចិញ្ចឹមសម្រាប់យកសាច់លក់ បង្កងប្រភេទក្រេហ្វីស ពូជមកពីអូស្ត្រាលីរយៈពេលចិញ្ចឹមធំពេញលក្ខណះចំនួន ៤ខែ ក្នុង១គីឡូក្រាមលក់បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តម្លៃចាប់ពី ២៥ ទៅ ៣០ដុល្លា រីឯបង្កងពូជគង់កាមកាមមានដើមកំណើតមកពីប្រទេសចិន ជាប្រភេទពូជបង្កងទើបនាំចូលថ្មី ចិញ្ចឹមឆាប់លូតលាស់ធំធាត់បានលឿន មានរស់ជាតិផ្អែមឆ្ងាញ់ចិញ្ចឹមរយៈពេលត្រឹមតែ ៣ខែប៉ុណ្ណោះ ពូជថ្មីឆ្ញាញ់នេះលក់បានតម្លៃចាប់ពី ៤០ទៅ៥០ដុល្លាអាមេរិកក្នុង១គីឡូក្រាម៕ ប្រភព៖ ANN​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

Leave a Reply

Your email address will not be published. Required fields are marked *