សង្ស័យហេតុផលនេះ ទើបបុរសដែលម្តាយវ៉ៃផ្អើលរោង លួចមករៀបការចោលប្រពន្ធមិនទាន់លែងលះ

មហាជនខ្លះបានជ្រាបរួចមកហើយ អំពីរឿងរ៉ាវដ៏កក្រើកមួយដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គមនៅខណៈនេះដោយស្ត្រីម្នាក់ខឹងចិត្តកូនបង្កើតខ្លួនលួចរៀបការប្រពន្ធថ្មី ក៏ដឹកដៃកូនប្រសាទៅវ៉ៃជេរប្រមាថផ្អើលរោងការ ទាំងដែលភ្ញៀវកិត្តិយសអញ្ជើញចូលរួមច្រើនកុះករក្នុងពិធី ។

យ៉ាងណាក៏ដោយ ដោយរឿងរ៉ាវនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមផ្អើលទូទាំងប្រទេសថៃ ហើយក្នុងនោះគេក៏សង្ស័យថា ការដែលបុរសខាងលើបានលួចរៀបការការ ទំនងជាគេធ្វើឱ្យប្រពន្ធថ្មីមានផ្ទៃពោះមុនការហើយ ទើបប្រញាប់ការបែបនេះ ។ បើងាកទៅមើលប្រពន្ធថ្មីក៏មិនណយដែរ មុនពេលរៀបការគេឃើញនាងបង្ហោះសារមួយទំនងជាគំរាមដែរថា «ទោះបីស្រឡាញ់គ្នាប៉ុនណាក៏ដោយ តែបើថាហ៊ានក្បត់ ដឹងតែបែក…ខ្ទេចមិនខាន» ជាមួយគ្នានោះនាងក៏បាន Tag ទៅឱ្យបុរសជាប្ដី ហេតុនេះទើបបុរសនោះសុខចិត្តលួចក្បត់ប្រពន្ធទៅការជាមួយក៏ថាបាន ។

ជុំវិញរឿងរ៉ាវដ៏ក្តៅគគុកនេះ បើតាមការឱ្យដឹងពីឪពុកបង្កើតរបស់បុរសដែលក្បត់ប្រពន្ធដើមលួចរៀបការប្រពន្ធថ្មីនោះ បានទម្លាយថា ទាក់ទងនឹងរឿងកូនប្រុសលួចទៅរៀបការនេះគឺរូបគាត់ និង ប្រពន្ធក៏ពុំបានដឹងឡើយ ដោយដឹងនៅពេលថ្ងៃដែលកូនប្រុសគាត់ទៅរៀបការហ្នឹង ព្រោះថ្ងៃនោះមិត្តភក្តិកូនប្រុសគាត់បានទាក់ទងមកប្រពន្ធហើយក៏បានប្រាប់រឿងទាំងអស់នោះ បន្ទាប់មកកូនប្រសាគាត់ក៏បានយករឿងនេះមកប្រាប់ម្ដាយក្មេក ដោយទ្រាំពុំបានប្រពន្ធគាត់ក៏បាននាំកូនប្រសាកាន់អេតាស៊ីវិលទៅរករឿងក្នុងរោងការតែម្ដងទៅ ដូចបានឃើញតាមរយៈឃ្លិបវីដេអូស្រាប់ ។

ក្រោយមកទៀត បន្ទាប់ពីថ្ងៃកើតរឿង កូនប្រុសរបស់គាត់ក៏បានត្រឡប់មកផ្ទះ ហើយរូបគាត់ក៏បាននិយាយអប់រំដល់កូនដែរថាជារឿងដែលខុសច្បាប់ ព្រោះមិនទាន់លែងលះគ្នាដាច់ស្រេចផង លួចទៅរៀបការ ។ យ៉ាងណាមិញ អ្នកលេងបណ្ដាញសង្គមជាច្រើនកោតសរសើរទឹកចិត្តឪពុកម្ដាយបុរសខាងលើនេះ ព្រោះគាត់ឃើញខុសថាខុសឃើញត្រូវថាត្រូវ មិនកាន់ជើងអ្នកប្រព្រឹត្តិខុសឡើយសូម្បីកូនបង្កើត ពោលគឺទុកឱ្យច្បាប់ដោះស្រាយជាជម្រើសដ៏ល្អ ៕ ប្រភព៖ ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *