សូមប្រយ័ត្ន!! លាបពណ៌សក់ខុសបច្ចេកទេស មុខនារីម្នាក់ប្រែជាកំប៉េងកំប៉ោងដូចមនុស្សភពផ្កាយ

ស្ត្រី​ម្នាក់​បាន​អះអាង​ថា​ នាង​ស្ទើរ​តែ​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​តែ​​មាន​បញ្ហា​ប្រតិកម្ម​អាឡែហ្ស៊ី​យ៉ាង​ធ្ងន់ធ្ងរ​បង្ក​ឡើង​ពី​ថ្នាំ​លាប​ពណ៌​សក់​ហើយ​នាង​បង្ហាញ​រូប​ភាព​ក្បាលគួរ​ឲ្យ​រន្ធត់​ មាន​ទំហំ​ធំ​ហើយ​មូល ស្ទើរ​ដូច​ព្រះ​ខែ និង​កំពុង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នាង​ស្ទើរ​តែ​ទ្រាំ​មិន​បាន ពិបាក​ដក​ដង្ហើម ​ខណៈ​ក្បាល​របស់​មាន​ទំហំ​កាន់​តែ​ធំ​ឡើងៗ​ទ្វេដង​ ក្រោយ​ពី​បាន​លាប​ថ្នាំ​លាប​សក់​ម្យ៉ាង។ នាង​ Estelle មាន​អាយុ​ ១៩ឆ្នាំ​ជា​និស្សិត​អក្សរ​សាស្ត្រ​អង់គ្លេស​មក​ពី​ទី​ក្រុង​ប៉ារីស ​ប្រទេស​បារាំង ​បាន​ចែក​រំលែក​លទ្ធផល​គួរ​ឲ្យ​រន្ធត់​មួយ​នេះ​ពី​ផ្ទះ​ តាម​ប្រព័ន្ធ​អនឡាញ​ដោយ​មាន​ភ្ជាប់​រូប​ថត​ជា​ច្រើន​សន្លឹក​។ ក្នុង​ថ្នាំ​លាប​សក់​នោះ​មាន​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះ​ PPD (Paraphenylenediamin) ដែល​ជា​ទូទៅ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ផលិត​ផល​គ្រឿង​ថែរក្សា​សម្ផស្ស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​បាន​ទិញ​ថ្នាំ​លាប​សក់​ពី​ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​តំបន់​ Val-de-Marne ក្នុង​ប្រទេស​បារាំង​ កាល​ពី​ដើម​ខែ​ និង​យក​វា​ទៅ​លាប​នៅ​ផ្ទះខ្លួនឯង​​ដោយ​​​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​សំបក​កញ្ចប់។ នៅ​ពេល​ធ្វើ​តាម​ការ​ណែនាំ ​ក្រោយ​លាប​សក់​រួច​នាង​បាន​​រង់ចាំ​ត្រឹម​តែ​ ៣០​នាទី​ប៉ុណ្ណោះ​ ខណៈ​សេចក្តី​ណែ​នាំ​តម្រូវ​ឲ្យ​នាង​ចាំ​រហូត​ដល់​ទៅ ​៤៨ម៉ោង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ព្រឹក​បន្ទាប់​ ក្បាល​របស់​កញ្ញា Estelle​ មាន​ទំហំ​ធំ​ទ្វេដង ​គឺ​មាន​ទំហំ​រហូត​ដល់​ទៅ ៦៣​សង់​ទី​ម៉ែត្រ ​ស្រប​ពេល​ក្បាល​ធម្មតា​មាន​ទំហំ​ត្រឹម​តែ​ ៥៦​សង់​ទី​ម៉ែត្រ​តែ​ប៉ុណ្ណោះ។ នាង​បាន​និយាយ​ទៅ​កាន់​មិត្ត​ភក្តិ​ជា​សិស្ស​រួម​ថ្នាក់​ឈ្មោះ​ Le Parisien​ ថា​ នាង​ពិបាក​ដក​ដង្ហើម​ណាស់​ក្បាល​ដូច​ជា​កំពុង​ទូល​ភ្លើង​អីចឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​តែ​អណ្តាត​បន្ត​ហើម ​រហូត​គ្រូ​ពេទ្យ​បាន​ចាក់​ថ្នាំ​ឲ្យ​នាង​ហើយ​ឲ្យ​នាង​សម្រាក​នៅ​មន្ទីរ​ពេទ្យ​មួយ​យប់។ នាង​បាន​ប្រាប់​ទៅ​សារព័ត៌មាន​ថា ​នាង​មិន​ចង់​ឲ្យ​វា​កើត​ឡើង​ចំពោះ​អ្នក​ដទៃ​ដូច​ជា​ខ្លួន​នាង​នោះ​ទេ ថ្នាំ​លាប​សក់​មាន​សារធាតុ​គីមី​ច្រើន​ណាស់​ហើយ​បញ្ហា​អាឡែហ្ស៊ី​នេះ​ គឺ​បង្ក​ឡើង​មក​ពី​ថ្នាំ​គីមី​មាន​ឈ្មោះ PPD (Paraphenylenediamin)តែ​ម្តង។សារ​ធាតុ​ PPD ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​ប្រើ​ខុស​ច្បាប់​ទៅ​លើ​ស្នាម​ចាក់​សាក់​មាន​ពណ៌​ខ្មៅ៕ (ប្រែសម្រួល៖ និស្ស័យ) (ប្រភព៖ Dailymail)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

Leave a Reply

Your email address will not be published. Required fields are marked *