ឃើញកប៉ាល់អាថ៌កំបាំងអណ្ដែតលើសមុទ្រ ឡើងពិនិត្យបែរគ្មានមនុស្ស ក្រោយមកទើបដឹងការពិត

កប៉ាល់ដ៏ធំមួយដែលមានប្រវែងដល់ទៅ ១៧៧ម៉ែត្រ ត្រូវបានក្រុមអ្នកនេសាទប្រទះឃើញអណ្ដែត​នៅដែនសមុទ្រប្រទេសមីយ៉ាន់ម៉ា។ បន្ទាប់ពីរាយការណ៍ដល់សមត្ថកិច្ចឡើងទៅពិនិត្យ បែរជាគ្មានឃើញ​អ្នកបើក និងក្រុមការងារ ឬទំនិញណាមួយឡើយ។ ក្រោយបង្ហោះឡើងលើបណ្ដាញ​សារព័ត៌មាននានា ស្រាប់តែមានការភ្ញាក់ផ្អើលចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះកប៉ាល់ដ៏អាថ៌កំបាំងមួយនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កប៉ាល់នេះត្រូវបានក្រុមអ្នកនេសាទប្រទះឃើញអណ្ដែតមកជិតឆ្នេរក្នុងទីក្រុងយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ហើយសមត្ថកិច្ចបានឡើងទៅត្រួតពិនិត្យ។ ពេលឡើងទៅត្រួតពិនិត្យ គឺពុំមានឃើញមនុស្សណាម្នាក់ឡើយ ហើយទំនិញទៀតសោតក៏គ្មានដែរ គឺមានតែខ្មោចកប៉ាល់តែប៉ុណ្ណោះ។ សមត្ថកិច្ច និងអ្នកនេសាទមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង មិនដឹងថាកប៉ាល់ដ៏ធំបែបនេះ អណ្ដែតមកយ៉ាងដូចម្ដេច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមស្ថានភាពជាក់ស្ដែង កប៉ាល់ប្រវែង ១៧៧ម៉ែត្រនោះ មានសភាពច្រែះចាប់ខ្លះទៅហើយ ព្រោះតែ​អំណាច​នៃ​ទឹកសមុទ្រ ហើយការអណ្ដែតនេះក៏មិនមែនតិចឆ្នាំដែរ។ ចំពោះក្រុមមនុស្សនៅលើកប៉ាល់ មិនដឹងថា បានជួបគ្រោះថ្នាក់ ឬយ៉ាងណានោះទេ ព្រោះមិនមែនតឹកតាងបង្ហាញ​ពីវត្តមានមនុស្សនៅលើកប៉ាល់ គឺមានតែសម្បកកប៉ាល់ទទេ ដែលអណ្ដែតរសាត់មកទើរនឹងឆ្នេរសមុទ្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីប្រទះឃើញបែបនេះ សារព័ត៌មាននានា ក៏បានយកទៅបង្ហោះចែកចាយព្រោងព្រាត ដើម្បីស្វែង​រកអាថ៌កំបាំងពីកប៉ាល់ខាងលើ។ ក្នុងនោះដែរ ប្រជាជនមីយ៉ាន់ម៉ាជាច្រើន បាននាំគ្នាចែករំលែក ហើយមាន​ការងឿងឆ្ងល់យ៉ាងខ្លាំង។ មានអ្នកខ្លះ ដាក់ការសង្ស័យថា កប៉ាល់នេះអាចជួបគ្រោះធម្មជាតិ ឯអ្នកខ្លះទៀត​គិតថា មានចោរសមុទ្រប្លន់សម្លាប់មនុស្សទាំងអស់នៅលើកប៉ាល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបែបនេះក្ដី បន្ទាប់ពីការស្រាវជ្រាវព័ត៌មានមួយចំនួន សមត្ថកិច្ចបានដឹងតម្រុយខ្លះៗថា កប៉ាល់ឈ្មោះ SAM RATULANGI PB 1600 នេះ បានចាប់ផ្ដើមប្រតិបត្តិការកាលពីឆ្នាំ២០០១។ ប៉ុន្តែក្រោយមក ស្រាប់តែត្រូវបោកបក់ចេញពីឆ្នេរសមុទ្រតៃវ៉ាន់ក្នុងឆ្នាំ២០០៩ ហើយក៏បាត់ខ្លួនរហូត ដោយរកមិនឃើញ។ រំលងច្រើនឆ្នាំ ស្រាប់តែប្រទះឃើញនៅឆ្នេរសមុទ្ររបស់ប្រទេសមីយ៉ាន់ម៉ានេះតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ករណីលិចកប៉ាល់ និងបាត់កប៉ាល់ តែងកើតមានជាញឹកញាប់ នៅគ្រប់បណ្ដាប្រទេស ដែលមាន​ផ្លូវទឹកមមាញឹក។ វាអាចកើតឡើង ពីគ្រោះទឹកជំនន់ ខ្យល់ព្យុះ រលកធំៗ ឬគ្រោះធម្មជាតិនានា។ នៅពេល​ដែលកប៉ាល់លិច ភាគច្រើន គេព្យាយាមស្រង់ទំនិញដែលអាចស្រង់បាន ប្រសិនបើវាជាទំនិញមាន​តម្លៃ ប៉ុន្តែបើមិនសូវមានតម្លៃក៏មិនស្រង់ដែរ ព្រោះថ្លៃចំណាយ អាចខ្ពស់ជាងទំនិញទៅទៀត។ រីឯកប៉ាល់ក៏ដូចគ្នា វាពិបាកនឹងស្រង់មកវិញ ហើយចំណាយក៏ខ្ពស់ដែរ ទើបគេទុកចោលតែម្ដង៕ ប្រែសម្រួលអត្ថបទ៖ ជិន ស៊ីវត្ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

 

Leave a Reply

Your email address will not be published. Required fields are marked *