បន្ធូរបន្តិចមិនបាន! លេងនាំឡានជាច្រើនគ្រឿងទៅដឹកមនុស្សជាច្រេីន ចេញពីតំបន់ក្រហម តែចុងក្រោយត្រូវ……

យ៉ាងហោចណាស់មានមនុស្ស ៥៥ នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយពួកគេទាំងអស់នេះ បានព្យាយាមចូលដឹកកម្មករកម្មការិនី និងប្រជាពលរដ្ឋចេញពីតំបន់ក្រហម ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត៤២គ្រឿង និងកង់បីឥណ្ឌាមួយគ្រឿង រួមទាំងមនុស្ស ៥៥ នាក់ ត្រូវបានឃាត់ខ្លួន ដោយពួកគេគឺជាតៃកុងឡាន និងព្រូសឡាន។ ជាក់ស្តែង ពួកគេត្រូវបានសមត្ថកិច្ច នាំខ្លួនទៅធ្វើចត្តាឡីស័កផងដែរ នៅឯព្រែកព្នៅទាំងអស់ ចំណែកភ្ញៀវត្រូវធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅទីកន្លែងដើមវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *