ពិតជាសំណាងធំមែន! ស្រ្តីជនជាតិថៃម្នាក់ មានជីវភាពលំបាកយ៉ាងខ្លាំង ស្រាប់តែមិននឹកស្មានថា ចៃដន្យប្រទះឃើញគុជពណ៌ទឹកក្រូចដ៏កម្រមួយ ដែលមានតម្លៃរហូតដល់……

សំណាងពិតជាមើលមិនឃើញមែន ស្រ្តីជនជាតិថៃម្នាក់ មានជីវភាពលំបាកខ្វះមុខខ្វះក្រោយ ស្រាប់តែមិននឹកស្មានថា ចៃដន្យប្រទះឃើញគុជពណ៌ទឹកក្រូចដ៏កម្រមួយ ដែលមានតម្លៃរហូតដល់រាប់

 

សែនដុល្លារ នៅក្នុងខ្យងសមុទ្រដែល ទិញមកបម្រុងនឹងធ្វើអាហារ ។

 

 

ស្ត្រីសំណាងរូបនេះឈ្មោះ Kodchakorn Tantiwiwatkul មកពីខេត្ត Satun ប្រទេសថៃ បានឲ្យដឹងថា កាលពីថ្ងៃ ទី ៩ ខែ ០៥ ឆ្នាំ ២០២១ កន្លងទៅ រូបនាងបានទិញខ្យងសមុទ្រ

 

មកពីផ្សារ ក្នុងតម្លៃប្រមាណ ៧០ បាត ហើយនាងក៏បាន ធ្វើការសម្អាត និង ឆ្កឹះវា ស្រាប់តែ ភ្លាមៗនោះ នាងបានប្រទះ ឃើញវត្ថុម្យ៉ាង ពណ៌ទឹកក្រូចប្លែក ដែលដំបូងនាង ស្មានថាជាដុំថ្ម ។

 

ក្រោយមក នាងពិតជាមានភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយដឹងថាវាគឺជាគុជ ខ្យងដ៏កម្រដែល មានទម្ងន់រហូត ៦ ខាំ និង ប្រវែង ១.៥ សង់ទីម៉ែត្រ ដែលមានតម្លៃរហូតដល់រាប់សែនដុល្លារ ។

Leave a Reply

Your email address will not be published. Required fields are marked *