អតីត freshie ហ្វី​យ៉ា​តា ​ស្រាប់តែបង្ហោះ​សារ​វែង​អន្លាយ​មួយបែបនេះ ​ក្រោយ​ផ្ទុះ​រឿងរ៉ាវ​ពិធី​ការិនី មាន ពេជ្រ​រីតា ​និង​ឧកញ៉ា ហេង សៀ

ផ្អែក​តាម​ខ្លឹមសារ​របស់​កញ្ញា ហ្វី​យ៉ា​តា បាន​បង្ហោះ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ​ថា ​”ពិត​ជា​មាន​អារម្មណ៍​ថា ​សោកសៅ ​ក្រោយពី​បាន​ឮ​សំឡេង​ប្អូនស្រី​ស្រែក​ទ្រហោ​យំ​ទាំង​ខ្ញុំ​ និង​អ្នក​គ្រប់គ្នា​ជឿ​ថា​ ពិតជា​អាណិត​នាង​ហើយ​គ្រប់គ្នា​រួម​ទាំង​ខ្ញុំ​គេង​សឹងតែ​មិន​លក់​យប់មិញ​សង្ឃឹម​ថា

នឹង មាន​យុត្តិធម៌​សមស្រប​មួយ​ក្នុង​ពេល​ឆាប់ៗ​សម្រាប់​រឿង​នេះ​។ ​សម្រាប់​ខ្ញុំ ខ្ញុំ​នឹង​ឈរ​នៅ​លើ​ផ្លូវ​ត្រូវ​ហើយ​ចាំ​ការពារ​និង​គាំទ្រ​លើកទឹកចិត្ត​ដល់​ជន​រង គ្រោះជា​និច្ច។ នាង​បន្តថា​ សុំ​រកអោយ​ឃើញ​ស​​ខ្មៅ អ្នកណា​មាន គំនិត​មិនល្អ​ពិតប្រាកដ​រឿង​គ្រប់យ៉ាង​តែងមាន​ហេ តុ​

និង​ផល​មុន​កាត់សេចក្ដី​យើង​ត្រូវ​ដឹង​រឿង​អោយ​គ្រប់​ជ្រុង​ជ្រោយ​ទាំងសងខាង ​ប៉ុន្តែ​កុំ​ភ្លេចខ្លួន​កំ​ឡុង​ពេលដែល​យើង​កំពុងតែ​ការពារ​និង​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ​ម្នាក់ តែ​យើង​បែរ​ជា​កំពុងតែ​បាន​បង្កើត​និង​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ច្រើន​នាក់​តាម​មក​ពីក្រោយ​ទៀត​ដោយ​មិនដឹង​ខ្លួន​។

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កញ្ញា ហ្វី​យ៉ា​តា និយាយទៀតថា​ ហេតុអ្វី​បានជា​ខ្ញុំ​និយាយ​ពាក្យ​នេះ​ រឿង​ខាងលើ​គឺជា​រឿង​របស់​បុគ្គល​អ្នក​ទាំង​អស់​គ្នា​មិនអាច​អាត្មានិយម​ទាញ​យក​ទាំង​ក្រុម​គ្រួសារ​មក​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ឡើយ​មិន​ថា​ពួកគេ​ជា​សាច់ញាតិ​តែមួយ គ្រួសារ​តែមួយ

 

ប៉ុន្តែ​មិន​ប្រាកដ​ថា​ការគិត​ចិត្តគំនិត​ដូចគ្នា​នោះទេ​។ ​អ្វីដែល​មនុ ស្ស​មួយចំនួន​កំពុងតែ​ធ្វើ​ដោយ​យក​រូបថត​ក្រុម​គ្រួ សារ​ដោយមាន​ទាំង​កូនប្រុស​កូនស្រី​យក​មក​និ​យ យ​ដាក់​បណ្ដាសា​ចូលទៅ​សរសេរ​ខំ​មិន​តិះដៀល​ប្រ មាថ​ដល់​កូន​កូន​ទាំង​ដែល​ពួកគេ​មិន​ដឹងអី រហូត

ដល់​ពួកគេ​ត្រូវ​លុប​នូវ​បណ្ដាញ​សង្គម​រកស៊ី ​និង​បណ្ដា​ញ​សង្គម​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់​ពួកគេ​ព្រោះ តែ​មាន​មនុស្ស​មួយ​ចំនួន​ចូល​ទៅ​ជេ.រប្រ.មាថ​ និង​គាបសង្កត់​ផ្លូវចិត្ត​ទាំង​ ដែល​ពួកគេ​មិន​ដឹង​រឿង​អ្វី​សោះ។

 

អ្នក ​កំពុងតែ​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ឡើង​មក​បន្ថែម​ ហើយ​ចុះ​អ្នក​គិត​ថា​ ចង់​ឲ្យ​យុត្តិធម៌​ទៅ​ពួកគេ​ដែរ​ទេ​? ពួកគេ​គឺជា new generation ពួកគេ​កំពុង តែ​ព្យាយាម build ខ្លួន​ពួកគេ​ឡើង​និង​អនាគត​របស់​ពួកគេ​ក៏ដូចជា​របស់​សង្គមជាតិ​ត្រូវ​បញ្ជាក់​អោយ​ចាំ​ក្នុង​ចិត្ត​ខ្លួនឯង​ថា​វា​គឺជា​រឿង​បុគ្គល ជា​រឿង​តណ្ហា​របស់​បុគ្គល​ពួកគេ​ក្មេងៗ​មិន​មាន​អ្វី​លូកដៃ​ពាក់​ព័ន្ធ​ចូលទៅក្នុង​នោះទេ​។​

នាង​លើកឡើង​ដែរ​ថា​ សូម​បញ្ឈប់​រាល់​សកម្មភាព​ទាំង​អស់​នេះ ​ទៅ​អ្នក​មិន​អាច​ដឹង​បាន​ទេ​ថា ​តើ​អារម្មណ៍​របស់​ពួកគេ​នោះ ​កំពុងតែ​ឈឺចាប់ ​និង​ខូចចិត្ត ខ្លាំង​កម្រិត​ណា​ ដែល​ត្រូវ​មក​ប្រឈមមុខ​នឹង​រឿង​ ដែល​ខ្លួន​មិនបាន​ធ្វើ​វា​ក៏​ពិតជា​អយុត្តិធម៌​សម្រាប់​ពួកគេ​ដូចគ្នា

ហើយ​ខ្ញុំ​ឃើញ​មាន​មនុស្ស​មួយចំនួន​ប្រកូក​ប្រកាសប្រាប់​គ្នា​ឲ្យ​ឈប់​ទៅ​គាំទ្រ​business ផ្ទាល់ខ្លួន​របស់​ពួក​កូន​កូន​ទៀត​អ្នក​មិន​គិត​ថា​ វា​លើស​ទេ​ឬ​? អ្នក​ចង់​បញ្ចប់​អនាគត​ក្មេង​ស្រករ​ក្រោយ ​ដែល​ខំប្រឹង​តស៊ូ​ឡើង​ដោយសារតែ​កំហុស​តណ្ហា​របស់​ឪពុក​ឬ​?​ចូល​គិត​ឡើងវិញ​ពួកគេ​ក៏​កំពុង តែ​ខូចចិត្ត​មិន​ស្ទើរ មិន​ខុសពី​ជន​រង គ្រោះ​ខាងលើ​ទេ។​

នាង​ខ្ញុំ​សុំ​និយាយ​ថែម​មួយ​ចំណុច​ទៀត​ទាក់ទង​នឹង​មនុស្ស​មួយចំនួន​បាន​សរសេរ​បង្ហោះ​ថា អ្នក​ដែល​មិន​ហ៊ាន​ផុស​ពាក់ព័ន្ធ​នឹង​រឿង​នេះ​គឺជា​មនុស្ស​កំ​សាក ហើយ​ថែមទាំង​បាន​សួរ​បន្ថែមទៀត​ថាបើ​រឿង​នេះ​កើត​ទៅលើ​ខ្លួនឯង​ឬ​ក្រុម​គ្រួសារ​មាន​អារ​ម្មណ៍​យ៉ាងណា​?

ខ្ញុំ​ចង់​តប​ទៅ​ចំណុច​នេះ​វិញ​ថា​មិន មែន​គេ​កំសាក​ទេ ​ដែល​គេ​មិនបាន​បញ្ចេញ​មតិយោបល់​អ្វី​ព្រោះ​ពេលខ្លះ​គេ​មាន​ហេតុផល​ផ្ទាល់​ខ្លួន ឬ​ពេលខ្លះ​គេ​គិត​ថា ​គេ​មិនទាន់​ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ច្បាស់លាស់​ ទើប​គេ​មិន​ហ៊ាន​និយាយ​អ្វី​នៅ​ពេល​នេះ

ព្រោះ​ការ​គិត​របស់​មនុស្ស​ខុសគ្នា​អ្នក​មិន​អាច​ទៅ​គាបសង្កត់​ថាបើ​អ្នក​មិន​ផុស​អ្នកជា​មនុស្ស​កំសាក​ឬក៏​បង្ខំ​អោយ​អ្នក ណា​ធ្វើ​អ្វីមួយ​តាមតែ​ការ​គិត​របស់​អ្នក​ទេ​។ ​រស់​នៅ​លើ​សង្គម​នេះ​ គេ​មាន​សិទ្ធិ​បង្ហោះ​អ្វី ឬ​មិន​បង្ហោះ​អ្វី​បាន​។​ ខាងក្រោម​នេះ​គឺជា​វីដេអូ ជុំវិញ​ហេតុ​ការណ៍ ​ដែល​បាន​កើត​ឡើង​៕​ សូមទស្សនាវីដេអូខាងក្រោម ៖

 

 

Leave a Reply

Your email address will not be published. Required fields are marked *