ដំណឹងល្អ! ករណីកញ្ញាមាន ពេជ្រ រីតា ជាមួយការស្នើសុំអោយនៅក្រៅឃុំបណ្តោះអាសន្ន ពេលនេះបានដាក់ចូលតុលាការរួចរាល់ហើយ និង…

នៅពេលនេះរឿងរ៉ាវរវាង ពិធីការិនីMy TV កញ្ញាមាន ពេជ្រ រីតា ហៅ យូប៊ី និងឧកញ៉ា ហេង សៀ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គម ហើយក៏មានមហាជនជាច្រើនចង់ដឹងថាតើទៅថ្ងៃមុខ តើមានយុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដណាម្នាក់ឬអត់ ខណៈពេលដែលសម្លេងមហាជនជាច្រើនគឺបានបង្ហាញការអាណិតដល់កញ្ញាមាន ពេជ្រ រីតា ខ្លាំង។

ក៏រំលឹកថាតាមការរៀបរាប់របស់ខាងស្រី គឺថា ឧកញ៉ា ហេង សៀ បានព្យាយាមរំ.លោ.ភកញ្ញានៅក្នុងរថយន្ត ក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ដោយទាក់ទងទៅនាងអោយចូលរថយន្តថានិយាយរឿងចែកអំណោយសម័យកូវីដ តែអ្វីៗគឺខុសទាំងអស់ហើយដើម្បីការពារខ្លួន កញ្ញាក៏បញ្ចេញកម្លាំងការពារខ្លួន រហូតធ្វើឲ្យឧកញ៉ាម្នាក់នោះរ.ងរបួ.ស តែចុងក្រោយបែជាឧកញ៉ាម្នាក់នោះ ដាក់ពាក្យប្តឹងនាងពីបទលួចទូរស័ព្ទ និងប្រើអំ.ពើហឹ.ង្សាទៅវិញ។

ដើម្បីរកយុត្តិធម៌អោយបាន លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ខណៈពេលនេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាននិងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំ.លោ.ភសេ.ពស.ន្ធ.វៈក្នុងរថយន្ត

ហើយជាលទ្ធផលនៅល្ងាចនេះ ការដាក់លិខិតស្នើសុំដោះលែងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ឲ្យនៅក្រៅឃុំបណ្តោះអាស ន្ន ត្រូវបានដាក់ចូលតុលាការរួចរាល់ហើយ នៅក្នុងពាក្យស្នេីសុំ​ មេធាវី​​អះអាង​ថា​កូនក្តី​របស់​ខ្លួន​ជាប់​កាតព្វកិច្ច​សិក្សា​ និង​ជាជនបង្គោល​ក្នុង​គ្រួសារ​​ដែល​ត្រូវ​ចិញ្ចឹម​ម្ដាយ​ និង​ជីដូន​ជរា​ ដូច្នេះ​ការ​បន្ត​ឃុំខ្លួន​នាង​ នឹង​ធ្វេី​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​គាត់​យ៉ាង​ធ្ងន់ធ្ងរ​ ។

 

Leave a Reply

Your email address will not be published. Required fields are marked *